ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកសាស្រ្តាចារ្យ Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសំដែងការគួរសមខណៈដែលលោកសាស្រតាចារ្យត្រូវបានអញ្ជើ ញចូលរួមកិច្ចសន្ទនាសាកលអាស៊ានលើកទី ២នៅកម្ពុជានាល្ងាចថ្ងសទី ១១ ខែ វិច្ឆិកា ២០២២។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកសាស្រ្តាចារ្យ Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)(រូបថត កុក គី)

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនោះលោកសាស្រ្តាចារ្យ Klaus Schwab បានគោរពនិងវាយតម្លៃខ្ពស់ ចំពោះការរៀបចំកិច្ចប្រជុំអាស៊ាននៅរាជធានីភ្នំពេញហើយបានគោរពជម្រាបជូនសម្ដេចតេជោថាលោកបានជួបជាមួយនិងនិស្សិតកម្ពុជាហើយបានពិនិត្យឃើញពីសក្កានុពលដែល ពួកគេមាន ពិសេសសក្តានុពលលើបដិវត្តន៍ឧស្សាហកម្មទី ៤ ។ ក្នុងន័យនេះលោកសាស្ត្រាចារ្យបានគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោចំពោះការអភិវឌ្ឍកម្ពុជា បានយ៉ាងខ្លាំងក្លានិងមានសក្ដានុពលក្នុងការអភិវឌ្ឍខ្លាំងថែមទៀត។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះសាស្រ្តាចារ្យ Klaus Schwab ដែលបានយល់ព្រមបញ្ជូនមនុស្សមកចែករំលែកធាតុចូលនៅពេលដែលកម្ពុជាកំពុងតែ ស្ដារសេដ្ឋកិច្ចឡើងវិញខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែននិងបញ្ហាប្រឈមជាច្រើនទៀត ៕