ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុង ន័យនេះធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រកម្ពុជាតាមរយៈការផ្ដល់ជំនួយ,ការជួយកៀរគរថវិកា,ការកៀរគរអ្នកវិនិយោគនិងកៀរគរបច្ចេ កវិទ្យាដើម្បីជួយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ពីនោះទៅទៀតជួយកម្ពុជាក្នុងការអភិវឌ្ឍន៍បៃតង ។

លោក Masatsugu Asakawa បានប្តេជាបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រលប់ថ្ងៃទី ១១ ខែវិច្ឆិកា២០២២ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ ខណៈរូបលោកអញ្ជើញមកចូលរួមវេទិកាកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ នៅ កម្ពុជា ។

លោក អ៊ាង សិផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖លោក Masatsugu Asakawa បានសំដែងនូវការអបអរចំ ពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យ ។ លោកក៏បានអបអរសាទរផងដែរចំពោះសម្ដេចតេជោដែលបានគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ បានល្អ និង បើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ។លោកបន្តថាតាមការរំពឹងទុករបស់ធនាគារអភិវឌ្ឍន៍អាស៊ីសេដ្ឋកិច្ចកម្ពុជានិងមានកំណើន៥,៣ភាគរយសម្រាប់ឆ្នាំនេះ។ ជាមួយគ្នានោះដែរលោក Masatsugu Asakawa ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។ ពីនោះទៅ ទៀត Masatsugu Asakawa បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោនិងជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះភាពជាដៃគូល្អនិងបានគូសបញ្ជាក់ជូនសម្ដេចតេជោថា ធនាគារអភិវឌ្ឍន៍អាស៊ីប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងន័យនេះធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រកម្ពុជាតាមរយៈការផ្ដល់ជំនួយ,ការជួយកៀរគរថវិកា,ការកៀរគរអ្នកវិនិយោគនិងកៀរគរបច្ចេកវិទ្យាដើម្បីជួយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសអភិវឌ្ ឍន៍នៅឆ្នាំ២០៥០ពីនោះ ទៅ ទៀតជួយកម្ពុជាក្នុងការអភិវឌ្ឍន៍បៃតង ។

ការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោក Masatsugu Asakawa ដែលបានទទួលការអញ្ជើញរបស់សម្តេចមកចូលរួមចែករំលែកធាតុចូលក្នុងវេទិកាកិច្ចសន្ទ នាអាស៊ានជាសកលហើយក៏បានថ្លែងអំណរគុណADBផងដែរដែលបានគាំទ្រកម្ពុជាធ្វើឲ្យកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជួយកម្ពុជារួចផុតពីការរាតត្បាតនៃកូវីដ ១៩ សម្ដេចបានមានប្រសាសន៍ថា ADBគឺជាដៃគូដ៏ល្អ ហើយគម្រោងជាមួយ ADB តែងតែទទួលបានជោគជ័យ ៕