ដោយ :សៅវ៉ាន់ឌី/ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះបានចុះចែកគ្រឿងឧបភោគបរិភោគនិងគ្រាប់ពូជដំណាំជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣១០គ្រួសារ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។

ពលរដ្ឋចំនួន ៣១០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់កន្លងក្នុងឃុំចំនួន២គឺឃុំរីករាយ និងឃុំរួសរាន់ ក្នុងស្រុករវៀង ។ក្នុងឱកាសនោះលោក គីម រិទ្ធី អភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខ នឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ពិសេសរងគ្រោះដោយទឹកជំនន់នាពេលនេះ។អំណោយដែលបានផ្តល់ជូនមាន អង្ករ មី ទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខនិងគ្រាប់ពូជដំណាំមួយចំនួន៕សរន / N