ដោយ៖តារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនីថ្ងៃទី ១២ ខែ វិច្ឆិកា ២០២២ នេះមានកិច្ចប្រជុំកំពូលសំខាន់ៗចំនួន ៦ក្នុងនោះមានកិច្ច ប្រជុំកំពូលអាស៊ានបូក៣លើកទី ២៥,កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី ២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំនៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-ឥណ្ឌា,កិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិកលើកទី១០,កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២ ,កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនា ក់ទំនងអាស៊ាន-កាណាដា ​។

លោក ​គង់ ភោគ ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេសនិង​ជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាកើព័ន្ធ បានធ្វើសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ​ទី ១២ វិច្ឆិកា ។(រូបថត រិទ្ធ)

លោក ​គង់ ភោគ ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេសនិង​ជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាកើព័ន្ធ បានធ្វើសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ​ទី ១២ វិច្ឆិកា នេះថា៖សម្រាប់កម្មវិធីនៅថ្ងៃទី១២ ខែ វិច្ឆិកា ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ាននឹងបន្តធ្វើជាសហប្រធានជាមួយមេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ានដឹកនាំកិច្ចប្រជុំសំខាន់ៗចំនួន ៦រួមមាន៖កិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) លើកទី២៥,កិច្ចប្រជុំកំពូ លអាស៊ាន-ឥណ្ឌា លើកទី១៩,កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ ,កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥,កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០និងកិច្ចប្រជុំកំពូលខួប អនុស្សាវរីយ៍អាស៊ាននិងកាណាដា។

ក្រៅពីកិច្ចប្រជុំកំពូលទាំង៦ នៅពេលរាត្រីថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងអញ្ជើញប្រារព្ធពិធីលាងសាយភោជជូនមេដឹកនាំអាស៊ាន, មេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន, អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមទាំងថ្នាក់ដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ដទៃទៀតព្រមទាំងគណៈប្រតិភូ ។ ពិធីជប់លៀងនេះមេដឹកនាំពាក់ព័ន្ធទាំងអស់នឹងស្លៀកសម្លៀក បំពាក់ឈុតប្រពៃណីដែលកាត់ជូនដោយកម្ពុជា ។

នៅថ្ងៃនេះផងដែរសម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក ​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន, លោក ចូ បៃដិន ប្រធានាធិបតី អាមេរិកនិងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ  ៕