ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​គឺ​លោក​ប៊ូ ជុំ​សេរី និង​លោក សុខ សប្បាយ​ណា ព្រម​ទាំំ​ង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​កីឡា និង​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​សំ​ណោះ​សំ​ណា​ល​ជាមួយ​ក្រុម​កីឡាករ​កីឡា​ការិនី​ជម្រើសជាតិ​និង​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ជនពិការ​ដែល​ធ្វើការ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរកត​តេ​ជោ​កាលពី​ថ្ងៃទី​១១ វិច្ឆិកា​។​

​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ដែល​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរកត​តេ​ជោ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ក្នុង​ព្រឹ​តិ្ត​ការណ៍​ការប្រកួត​កីឡា SEAGAMES 2023 លើក​ទី​៣២ និង​កីឡា​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២២ មាន​១០​ប្រភេទ​កីឡា​រួមមាន​កីឡាអត្តពលកម្ម កីឡា​ចំបាប់ កីឡា​យូ​ដូ កីឡា​វូ​ស៊ូ កីឡា​លើក​ទម្ងន់ កីឡា​ហុង​គ្រី កីឡា​សីដក កីឡា​ប្លូ​ល​ប៉​ល (​ប្រភេទ​កីឡា​ថ្មី​នៅ​កម្ពុជា​) កីឡា​ល្បុក្កតោ និង​អត្តពលកម្ម​ជនពិការ​។​

​ចំណែក​ក្រុម​កីឡាករ​កីឡាការិនី​មួយ​ចំនួន​ធំ​បាន​ទៅធ្វើ​ការហ្វឹកហាត់​នៅ​ប្រទេស​ចិន​រយៈពេល​១៨០​ថ្ងៃ​ហើយនឹង​មួយចំនួនទៀត​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​តាម​ទីលាន​របស់​សហព័ន្ធ​ជាតិ​នានា​ដូចជា​កីឡាហែលទឹក​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កីឡា​ប៉េតង់​កីឡា​វាយ​សី កីឡា​រាំ កីឡា​តេ​ក្វាន់​ដូ​WT កីឡាបាល់បោះ កីឡា​បាល់​ឆ្នេរ​ខ្សាច់ កីឡា​កាយសម្ព័ន្ធ កីឡា​ការ៉េ​តេ កីឡា​វាយ​កូន​បាល់ កីឡាវាយកូនឃ្លីលើតុ និង​កីឡា​វ៉ូ​វី​ណា​ម​ជាដើម​៕​