​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នក​ពត់​ដងខ្លួន​វ័យ​ជំទង់​ម្នាក់​បាន​បង្កើត​ឯតទគ្គ​កម្ម​ពិភពលោក​ហ្គី​ន​ណេ​ស​សម្រាប់​ការដើរ ២០ ម៉ែត្រ​ក្នុង​ថេរៈវេលា ២២ វិនាទី​ដោយ​ក្បាល​របស់​នាង​ពត់​​នៅ​ពីក្រោយ​ខ្នង​របស់​នាង​។​

​នាង លី​បឺ​ធី បា​រ៉ូស (Liberty Barros) អាយុ ១៤ ឆ្នាំ​ដែល​ហៅ​ខ្លួន​នាង​ថា​ជា “​អ្នករាំ​ល្វត​ល្វន់​” បានបញ្ចប់​ការដើរ​ចំកោង​ខ្នង​ចម្ងាយ ២០ ម៉ែត្រ​លឿន​បំផុត ដោយ​ពត់​ខ្លួន​របស់​នាង​ទៅ​ក្រោយ ខណៈ​ដើរ​ក្នុង​ចម្ងាយ​នេះ​ត្រឹមតែ ២២ វិនាទី​។​

​ការប៉ុនប៉ង​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នេះ​បាន​ធ្វើឡើង​នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍​ទល់មុខ​សភា ជា​ផ្នែក​នៃ​ទិវា​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​។​

​ជាមួយនឹង​ប្រធានបទ “​កំពូល​ជំនាញ​” ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី ១៩ នេះ​បាន​ជំរុញ​មនុស្ស​នៅ​ទូទាំង​ទ្វីប​ទាំង​អស់​ឱ្យ​បង្កើត​ព្រឹត្តិការណ៍​សំខាន់ៗ​សម្រាប់​អ្វី​ដែល​មនុស្ស​អាចធ្វើ​បាន​៕

​នាង លី​បឺ​ធី បារ៉ូស​បង្កើត​ឯតទគ្គ​កម្មពិ​ភព​លោក​ហ្គី​ន​ណេ​សស​ម្រាប់​ការដើរ ២០ ម៉ែត្រ​ក្នុង​ថេរៈវេលា ២២ វិនាទី ដោយ​ក្បាល​របស់​នាង​ពត់​នៅ​ពីក្រោយ​ខ្នង​របស់​នាង