ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានបង្ហាញ ពីកម្មវិធីប្រកួត នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ជាផ្លូវការហើយ ។

ការប្រកួតដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ទៅនោះ ត្រូវបែងចែកជា ពីរពូល។ កម្ពុជា ស្ថិតនៅពូល A ដែលមានចំនួន ៥ ក្រុមគឺ ថៃ , ហ្វីលីពីន, ឥណ្ឌូណេស៊ី , កម្ពុជា និង ព្រុយណេ ដារុយហ្សាឡឹម ។ សម្រាប់ពូល B ដែលមាន ៥ ក្រុមដែរនោះ មានវៀតណាម, ម៉ាឡេស៊ី , សឹង្ហបូរី , មីយ៉ាន់ម៉ា និង ឡាវ ។

សម្រាប់ពូល A កម្ពុជា ជួបជាមួយហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ , ថ្ងៃទី២៣ ខែធ្នូ ឥណ្ឌូណេស៊ី ប្រកួតជាមួយកម្ពុជា , ថ្ងៃទី២៩ ធ្នូ កម្ពុជាជួបជាមួយ ព្រុយណេ ដារុយហ្សាឡឹម និងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ថៃ ជួបប្រកួតជាមួយ កម្ពុជា ៕ V / N