ដូចអ្វីដែលបានគ្រោងទុកលោកចូបៃដិនប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមកម្មវិធីលោកប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀលនៅសណ្ឋាគារសុខាភ្នំពេញ ។