ដោយៈបូព៌ព្រឹក្ស,មុនីរ័ត្ន/ភ្នំពេញ៖លោក ស៊ែរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង ៩: ៣០ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ ។

សូមរំលឹកកថា លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានធ្លាប់បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៤ខែវិច្ឆិកាកន្លងទៅក្នុងកម្មវិធីជំនួប
អ្នកសារ ព័ត៌មាន ស្ដីពីការត្រៀមយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ថា ប្រធានាធិបតីរុស្ស៊ី ឯកឧត្តម វ្លាឌីមៀ ពូទីន មិនបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជានោះទេ ។តែទោះយ៉ាងណា ឯកឧត្តម ប្រធានាធិបតី វ្លាឌីមៀ ពូទីន បានសម្រេចបញ្ជូនឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស មកចូលរួមប្រជុំអាស៊ីបូព៌ា ដែលមានន័យថា កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីសម្រាប់ឆ្នាំនេះពុំមានរៀបចំឡើយ ៕សរន

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ(រូបថត AKP)