ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅរសៀល​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ១២០ គ្រួសារ ក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អំណោយទាំងនោះ រួមមាន: អង្ករ ២៥ គីឡូក្រាម ទឹកត្រី ១យួរ. ទឹកសុីអុីវ ១យួរ ត្រីខ១យួរ មី១កេស ។លោក អ៊ុំ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋលំបាកឡើយ ហើយអាជ្ញាធរភូមិ ឃុំ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ត្រូវខិតខំបម្រើសេវាជូនពុកម៉ែបងប្អូន ឲ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់ មើលសុខទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាតរបស់ពួកគាត់ ឲ្យអស់លទ្ធភាពដោះស្រាយ មិនបានត្រូវរាយការណ៍ មកថ្នាក់លើ និងក្រុមការងារ ជាបន្ទាន់ ៕ V / N