សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ រួមជាមួយនឹងប្រមុខរដ្ឋ/រដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ានដទៃទៀត និងប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។