​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (RFI) ៖ សាហាវ​ជាង​កូវី​ដឬ​ថែមទាំង​ជា​គូប្រជែង​ជំងឺមហារីក​?​អ្នកស្រាវជ្រាវ​បាន​កំពុង​ព្យាយាម​កាន់តែខ្លាំង​ឡើង​ក្នុង​ការ​គណនា​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​​មក​លើ​សុខភាព ប្រសិនបើ​ពិភពលោក​មិន​ធ្វើ​សកម្មភាព​ឆាប់រហ័ស​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​កាបូន​។​

​អង្គការ​សុខភាព​ពិភពលោក (WHO)​ដែល​និយាយថា​ការប្រែប្រួល​អាកាសធាតុ​គឺជា​ការគំរាមកំហែង​សុខភាព​ដ៏​ធំ​បំផុត​តែមួយគត់ ដែល​ប្រឈមមុខ​នឹង​មនុស្សជាតិ បាន​អំពាវនាវ​ឱ្យ​យក​បញ្ហា​នេះ​ជា “​ត្រីមុខ​និង​ជា​ចំណុចកណ្តាល​” ក្នុង​ការចរចា​នៅ​ឯ​កិច្ចប្រជុំ​កំពូល COP27 ដែល​ធ្វើឡើង​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​។​

​ប៉ុន្តែ​អ្នកជំនាញ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​ការវាយតម្លៃ​ផលប៉ះពាល់​ជារួម​គឺជា​កិច្ចការ​ដ៏​ស្មុគស្មាញ​មួយ ដោយសារ​ការឡើង​កម្តៅ​ផែនដី​ប៉ះពាល់​ដល់​សុខភាព​តាម​វិធី​ផ្សេងៗ​គ្នា​រាប់​​ចាប់​ពី​គ្រោះថ្នាក់​ភ្លាមៗ​នៃ​ការកើនឡើង​កម្តៅ​និង​អាកាសធាតុ​ធ្ងន់ធ្ងរ​រហូតដល់​ការខ្វះខាត​អាហារ​និង​ទឹក​យូរអង្វែង ការបំពុល​ខ្យល់ និង ជំងឺ​។​

WHO បាន​ប៉ាន់ប្រមាណ​ថា ការប្រែប្រួល​អាកាសធាតុ​នឹង​បណ្តាលឱ្យ​មាន​អ្នកស្លាប់​បន្ថែមចំនួន ២៥០.០០០ នាក់​ក្នុង​មួយ​ឆ្នាំ​ពី​កង្វះ​អាហារូបត្ថម្ភ គ្រុនចាញ់ រាគ និង​សម្ពាធ​កម្តៅ​ដោយសារ​កម្តៅ​​ចន្លោះ​ពី​ឆ្នាំ ២០៣០ ដល់​ឆ្នាំ ២០៥០​។​

​លោកស្រី ជេស ប៊ី​គ្លី (Jess Beagley) អ្នកដឹកនាំ​គោល​នយោបាយ​នៅ​អង្គការ​សម្ពន្ធ​អាកាសធាតុ​និង​សុខភាព​ពិភពលោក បាន​និយាយថា នោះ​ត្រូវ​គេ​គិតថា​ជា “​ការប៉ាន់ប្រមាណ​ទាប​ខ្លាំង​បំផុត​” ពី​ចំនួន​ស្លាប់​ពិតប្រាកដ ដែល​មួយ​ផ្នែក​គឺ​ដោយសារ​មាន​ប្រភព​តែ​បួន​។​

​លោកស្រី​បាន​ប្រាប់ AFP ថា “​ការប្រែប្រួល​អាកាសធាតុ​គឺជា​មេគុណ​នៃ​ការគំរាមកំហែង​”​។​

“​នៅពេល​ដែល​ការប្រែប្រួល​អាកាសធាតុ​កាន់តែ​អាក្រក់ យើង​នឹង​ឃើញ​ការគំរាមកំហែង​ធំ​បំផុត​ចំពោះ​សុខភាព​មនុស្ស​កើនឡើង​”​។​

​ជិត ៧០ ភាគរយ​នៃ​ការស្លាប់​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​គឺ​បណ្តាលមកពី​ជំងឺ ដែល​អាច​ធ្វើឱ្យ​កាន់តែ​អាក្រក់​ឡើង​ដោយ​ការឡើង​កម្តៅ​ផែនដី នេះ​បើ​យោងតាម​របាយការណ៍​នៅ​ឆ្នាំ​នេះ​ពី IPCC ដែល​ជា​ក្រុម​អ្នកជំនាញ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​៕

យោង​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ ការបំពុល​ខ្យល់​ដែល​បញ្ចេញ​ដោយ​មនុស្ស​បាន​រួមចំណែក​ដល់​ការស្លាប់​ចំនួន ៣,៣ លាន​នាក់​ក្នុង​ឆ្នាំ ២០២០