ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយ នឹងលោក Jagdeep Dhankhar អនុឲ្យប្រធានីធិបតីឥណ្ឌា នាព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ២០២២ នេះនៅសណ្ឋាគារសុខាភ្នំពេញមេដឹកនាំកំពូលនៃប្រទេសទាំងពីរបានពិភាក្សាគ្នាលើទំនាក់ទំនងជាប្រវត្តិសាស្ត្រនិង បានយល់ស្របគ្នាលើកកំពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖ មេដឹកនាំកំពូលនៃប្រទេសទាំងពីរបានពិភាក្សាគ្នាលើទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាង ប្រទេសទាំងពីរ និងបានយល់ស្របគ្នាលើកកំពស់បន្ថែមទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការបន្តជំរុញការស្ថា បនានៃទំនាក់ទំនងលើវិស័យដែលមានស្រាប់ និង បន្ថែមដោយការយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនលើវិស័យពាណិជ្ជកម្មនិងវិស័យដ៍ទៃទៀតដែលជាសក្កានុពលរបស់ប្រទេសទាំងពីរ ។

បន្ទាប់ពីជំនួបនោះភាគីទាំងពីរកម្ពុជា ឥណ្ឌា បានចុះហត្ថលេខាលើឯកសារចំនួន៤ ទាក់ទងវិស័យអប់រំ វប្បធ៌ម បរិស្ថាន និង សុខាភិបាល ៕

រូបថតលោក កុក គី