​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ប្តី​ប្រច័ណ្ឌ​ម្នាក់​បាន​អស់សំណើច​ខណៈ​គាត់​រៀបរាប់​ប្រាប់​ប៉ូលិស​ពី​របៀប​ដែល​គាត់​បាញ់​ប្រដាប់​ភេទ​របស់​គូស្នេហ៍​ថ្មី​របស់​ប្រពន្ធ​គាត់​ជាមួយ​កាំភ្លើងខ្លី​។​

​លោក ប៊ុន​ទើម អូន​កែវ (Bunteurm Oonkaew) អាយុ ៣៧ ឆ្នាំ​បាន​ផឹកស៊ី​ជាមួយ​មិត្តស្រី​របស់គាត់​នៅពេល​ដែល​គាត់​ចាប់ផ្តើម​ខឹងសម្បា​ហើយ​សម្រុក​ទៅផ្ទះ​អតីត​ប្រពន្ធ​របស់​គាត់​ក្នុង​ខេត្ត​​ជុំ​ផុន (Chumphon) ភាគ​ខាងត្បូង​ប្រទេស​ថៃ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​វិច្ឆិកា​។​

​គាត់​បាន​រុញ​ទ្វារ​ចូល មុន​នឹង​យក​កាំភ្លើង​ភ្ជង់​លោក សំ​ឆៃ សា​គុល​ឆៃ (Somchai Sakoolchai) អាយុ ៤០ ឆ្នាំ ហើយ​បាន​បាញ់​ចំ​ប្រដាប់ភេទ ដែល​លោក​ប៊ុន​ទើម​អះអាងថា​ជា​ឧបទ្ទវហេតុ​ចៃដន្យ​។​

​អតីត​ប្រពន្ធ​រន្ធត់ចិត្ត​ឈ្មោះ អ៊ូ​ប៊ុន​រ៉ាត់ (Ubonrat) អាយុ ៣៥ ឆ្នាំ បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស ហើយ​លោក​ប៊ុន​ទើម ជា​អ្នកលក់​ឆ្នោត ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់​គាត់​។​

​ទោះបីជា​គាត់​បាន​ប្រាប់​មន្ត្រី​ថា កាំភ្លើង​បាន​រាលកៃ​ដោយ “​ចៃដន្យ​” ក៏ដោយ ក៏​គាត់​នៅតែ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​មន្ទីរឃុំឃាំង ក្រោម​ការសង្ស័យ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​។​

​ប្រសិនបើ​គាត់​ត្រូវបាន​រកឃើញ​ថា​មាន​ពិរុទ្ធ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត នោះ​ប៊ុម​ទើម​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៥ ឆ្នាំ​។​

​លោក​សំ​ឆៃ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជា​កន្លែង​ដែល​គាត់​បានដឹងខ្លួន​ធម្មតា ប៉ុន្តែ​លិង្គ​របស់គាត់​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ រហូតដល់​ថ្នាក់​ក្រុមគ្រូពេទ្យ​បារម្ភ​ថា វា​នឹង​មិន​អាច​ដំណើរការ​បាន​ទៀត​ទេ​។​

​ប៊ុន​ទើ​មបាន​អស់សំណើច ខណៈ​គាត់​ប្រាប់​ប៉ូលិស​ថា “​ខ្ញុំ​ទើបតែ​ត្រឡប់មក​ពី​ធ្វើការ ហើយ​អង្គុយ​ផឹកស្រា​នៅ​ក្នុង​បន្ទប់​ជា​មួយ​មិត្តស្រី​របស់ខ្ញុំ មុន​នឹង​ក្រោក​ឡើង​យក​កាំភ្លើង​ដែល​ខ្ញុំ​ទុក​ក្នុង​ទូ​ដាក់​ចាន​”​។​

“​ខ្ញុំ​បាន​ដើរ​កាត់​ផ្ទះ​អតីត​ប្រពន្ធ​របស់​ខ្ញុំ ចឹង​ហើយ​ខ្ញុំ​បាន​ឈប់​និយាយ​ជាមួយ​នាង ប៉ុន្តែ​ចៃដន្យ​អី​ខ្ញុំ​មាន​កាំភ្លើង​នៅក្នុង​ដៃ ហើយ​រាលកៃ​ដោយ​ចៃដន្យ​”​។​

“​កាំភ្លើង​បាន​បាញ់​ទៅលើ​តំបន់​ចន្លោះ​ជើង​របស់​លោក​សំ​ឆៃ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ចេតនា​ធ្វើ​បែប​នោះទេ​”​។​

“​ខ្ញុំ​តក់ស្លុត​ខ្លាំងណាស់ ខ្ញុំ​ក៏​ចេញ​ទៅ​វិញ​យ៉ាង​លឿន ហើយ​យក​កាំភ្លើង​ទៅ​ដាក់​ក្នុង​ទូ​ខោអាវ​ដូច​មុន ហើយ​បិទទ្វារ​បន្ទប់​រហូតដល់​ប៉ូលិស​មកដល់​”​។​

​នាង​អ៊ូ​ប៊ុន​រ៉ាត់ អតីត​ភរិយា​របស់​លោក​ប៊ុន​ទើម បាន​ប្រាប់​ប៉ូលិស​ថា នាង​មាន​កូន​ពីរ​នាក់​ជាមួយ​អតីត​ប្តី​របស់​នាង​គឺ កូនប្រុស​អាយុ ១៥ ឆ្នាំ និង​កូនស្រី​អាយុ ៩ ឆ្នាំ​។​

​ទោះយ៉ាងណា នាង​អ៊ូ​ប៊ុន​រ៉ាត់​បាន​និយាយថា អតីត​ប្តី​របស់​នាង​មិន​អាច​កាត់​ចិត្ត​ពី​នាង​បាន​ទេ​ចាប់តាំងពី​ពួកគេ​បាន​លែងលះគ្នា​ប្រហែល​ប្រាំមួយ​ឆ្នាំមុន​។​

​នាង​បាន​និយាយថា ប៊ុន​ទើ​មបាន​រុញ​ទ្វារ​ចូល​ផ្ទះ​មួយ​ជាន់​របស់​នាង ហើយ​ស្រែក​ថា “​វា​នៅ​ឯណា​?”​។​

​បន្ទាប់​មក​អតីត​ប្តី​រូប​នេះ​បាន​យក​កាំភ្លើ​ងញុល​លើ​លិង្គ​របស់​ដៃគូ​ថ្មី​របស់​នាង មុន​ពេល​បាញ់​បំបែក​ប្រដាប់​ភេទ​របស់គាត់​។​គ្រាប់កាំភ្លើង​បាន​បាញ់​ចំ​លិង្គ​តែម្តង​។​

​ក្រុម​គ្រូពេទ្យ​បាន​ប្រញាប់​ដឹក​បុរស​នេះ​ទៅ​មន្ទីរពេទ្យ កន្លែង​ដែល​គាត់​ដឹងខ្លួន​ធម្មតា ប៉ុន្តែ​លិង្គ​បាន​ខូច​ខ្ទេច​អស់​ហើយ​។

​នាង​អ៊ូ​ប៊ុន​រ៉ាត់​បាន​និយាយថា “​ខ្ញុំ​បាន​ប្រាប់​ប៉ូលិស​នូវ​អ្វី​ដែល​បាន​កើតឡើង​។ អតីត​ប្តី​របស់​ខ្ញុំ​បាន​បាញ់​មិត្ត​ប្រុស​របស់ខ្ញុំ​។ វា​មិនមែន​ជា​ការច្រឡំ​ដៃ​នោះ​ទេ​”​។​

“​ខ្ញុំ​បន់ស្រន់​កុំ​ឱ្យ​គាត់​មានរឿង​អី ព្រោះ​គាត់​ល្អ​នឹង​ខ្ញុំ​ណាស់​។ ខ្ញុំ​មិន​ប្រកាន់​ដែល​លិង្គ​របស់​គាត់​លែង​ដំណើរការ​។ ដុកទ័​រ​និយាយថា លិង្គ​បាន​ត្រូវ​គ្រាប់ ហើយ​វា​នឹង​មិន​ដំណើរការ​ទៀត​ទេ​”៕

ប៊ុន​ទើម (​រូប​សើច​) បាញ់​បំបែក​លិង្គ​របស់លោក​សំ​ឆៃ ជា​មិត្ត​ប្រុស​របស់​នាង​អ៊ូ​ប៊ុន​រ៉ាត់