ដោយ៖តារារិទ្ធ(ភ្នំពេញ)​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសំដែងនូវការពេញចិត្តជាមួយនឹងទំនាក់ទំនងរវាងកម្ពុជានិងអូស្ត្រាលី នឹងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលីដែលបានជួយដល់កម្ពុជាដែលទី១ កាលពីឆ្នាំ ១៩៨៣បានបញ្ចប់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ហើយជួយកម្ពុជាលើវិស័យកសិកម្ម,ជួយកម្ពុជាស្វែងរកសុខសន្តិភាព,ជួយកម្ពុជាអភិ វឌ្ឍន៍ធនធានមនុស្សផ្តល់វ៉ាក់សាំងដល់កម្ពុជានិងចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាតាម រយៈផ្ដល់ចំនួយផងនឹងជំរុញការវិនិយោគមកកម្ពុជាផង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយនិងលោក អាន់ថូនី អាល់បានីស(Anthony Albanese)នាយករដ្ឋមន្រ្តីអូស្រ្តាលីនាព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖លោក អាន់ថូនី អាល់បានីស បានសំណែងការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធទទួលបានដោយជោគជ័យ ។លើសពីនោះទៀត លោក អាន់ថូនី បានគោរពវាយតម្លៃខ្ពស់ជាមួយការដឹកនាំរបស់ សម្ដេចតេជោដែលបានដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និង ការដឹកនាំរបស់សម្ដេចតេជោបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាព្រម ទាំងបានសំដែងរីការីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជាកំពុងទទួលបានលទ្ធផលជាផ្លែផ្កា។

លោក អាន់ថូនី បានគោរពជំរាបជូនសម្ដេចតេជោថាអូស្ត្រាលី និង បន្តគាំទ្រកម្ពុជាលើវិស័យកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព សេដ្ឋកិច្ចឌីជី ថល ថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតង និង វិស័យដទៃទៀតដើម្បីរួមចំណែកធ្វើឲ្យប្រទេសកម្ពុជារួមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថេរភាពនិងវិបុលភាព ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តជាមួយនឹងទំនាក់ទំនងរវាងកម្ពុជានិងអូស្ត្រាលីនិងបានថ្លែងអំណរគុណចំពោះលោក អាន់ថូនី និង រដ្ឋាភិបាល អូស្រ្តាលី ដែលកាលពីឆ្នាំ ១៩៨៣ បានបញ្ចប់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងបានជួយកម្ពុជាលើវិស័យកសិកម្ម,ជួយកម្ពុជាស្វែងរកសុខសន្តិភាព,ជួយកម្ពុជា អភិវឌ្ឍន៍ធនធានមនុស្ស ,ផ្តល់វ៉ាក់សាំងដល់កម្ពុជា និងចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាតាមរយៈផ្ដល់ជំនួយផងហ្នឹងជំរុញវិនិយោគមកកម្ពុជាផង៕