ដោយៈប.ខុន/ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២២នេះ បានអញ្ជើញទៅពិនិត្យស្ថានភាពទំនប់បង្ហៀរ ១មករា ( អាងស្ទឹងជីនិត ) ដែល ត្រូវទឹកហូរច្រោះបាក់ដាច់ប្រវែងប្រមាណ ៥០ម៉ែត្រនៅ ក្នុង ឃុំ បាល័ង្គ ស្រុកបារាយណ៍ ខេត្ត កំពង់ ធំដើម្បីវិធានការទប់វិញជាបន្ទាន់ បន្ទាប់ពីទំនប់បង្ហៀរនេះបានបាក់កាលពីយប់ថ្ងៃទី១២ខែវិច្ឆិកាក្នុងពេលស្ថានភាពទឹកនៅគ្រប់កន្លែងកំពុងបន្តស្រកចុះស្ទើរអស់នៅគ្រប់ទីកន្លែងដោយសារអស់ភ្លៀង។


លោក ជា សុខនី នាយករងខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១២ខែវិច្ឆិកាថាទំនប់បង្ហៀរ ១មករា ( អាងស្ទឹងជីនិត ) ដែល ត្រូវទឹកហូរច្រោះបាក់ដាច់ប្រវែងប្រមាណ ៥០ម៉ែត្រ ជម្រៅប្រហែល ៤ម៉ែត្រ ស្ថិត នៅ ក្នុង ឃុំ បាល័ង្គ ស្រុកបារាយណ៍ ខេត្ត កំពង់ ធំ កាលពីយប់ថ្ងៃទី១២ខែវិច្ឆិកានោះពេលនេះលោករដ្ឋមន្ត្រី លឹម គានហោ កំពុងចុះពិនិត្យរកវិធានការទប់វិញជាបន្ទាប់ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងខាងមុខ ។ ការបាក់ដាច់ទំនប់ខាងលើពុំមានផលប៉ះពាល់ដល់ផ្ទះសម្បែង អាយុជីវិតប្រជាពលរដ្ឋនិងសត្វពាហនៈទេ ។

នៅក្នុងទំពរ័ហ្វេសប៊ុកផ្លូវការរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានផ្សាយនៅថ្ងៃទី១២ខែវិច្ឆិកាថាសំណង់ខាងលើ នេះ ជាប្រភេទ សំណង់ចាស់តាំង ពី ជំនាន់ ប៉ុលពត ហើយ ត្រូវ បានជួសជុល និង កែលម្អសម្រាប់ ប្រើ ប្រាស់ ឡើង វិញ នៅឆ្នាំ ២០០៤ មានប្រវែង ៧៥០ម៉ែត្រ។ដោយ ស្ថានភាព ទំនប់ មាន សភាព ចាស់ទ្រុឌទ្រោម ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការជួសជុលម្តងរួចមកហើយកាលពីរដូវប្រាំងឆ្នាំ ២០២០នៅលើផ្នែកតួទំនប់បង្ហៀរមួយកំណាត់ ដើម្បីប្រើប្រាស់បណ្តោះអាសន្នជាបណ្តើរៗតែ ប៉ុណ្ណោះ ។
ប្រភពខាងលើបានឱ្យដឹងទៀតថាដោយ រងចាំការ ធ្វើ ទំនើបកម្ម លើ ប្រព័ន្ធ ធារាសាស្ត្រ ស្ទឹង ជីនិត ដែល កំពុង ស្ថិត នៅ ក្នុង តំណាក់កាល ដេញ ថ្លៃ និង ឈាន ទៅ អនុវត្ត ក្នុង ពេល ឆាប់ៗ ខាង មុខ នេះ ក្រោម ហិរញ្ញ ប្បទាន ពី IAIP-ADB។នៅ ក្នុង វិធានការ ចំពោះ មុខ នេះ លោក រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បាន ចាត់ ក្រុម ការងារ បច្ចេកទេស ចុះ អន្តរាគមន៍ ជា បន្ទាន់ ដើម្បី ធ្វើ យ៉ាង ណា រក្សា ទឹក ទុក សម្រាប់ ប្រើ ប្រាស់ ចំពោះ មុខ តែ ប៉ុណ្ណោះ ៕ N