ដោយ៖តារារិទ្ធ(ភ្នំពេញ)ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ដែលប្រទេសអូស្ត្រាលីតែងតែគាំទ្រឥតងាករេចំពោះមជ្ឈភាពអាស៊ានតាមរយៈការចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានាដែលដឹកនាំដោយអាស៊ាននៅក្រោមភាពជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយអា ស៊ាននិងអូស្ត្រាលី។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះល្បឿននិងទំហំនៃសមិទ្ធិផលដែលអាស៊ាននិងអូស្ត្រាលីសម្រេចបានរួមគ្នាក្នុងរយៈពេលដ៏ខ្លីតាមរយៈគំ និតផ្តួចផ្ដើមយ៉ាងច្រើនជាពិសេសពិនិត្យស្ដីពីអូស្ត្រាលីដើម្បីអនាគតអាស៊ានដែលតម្រូវការឲ្យមានការគាំទ្រ អន្តរវិស័យដល់ការអនុវត្តទស្សនៈវិស័យអាស៊ា នស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ជាមួយនឹងតម្រូវការជាក់ស្ដែង របស់បណ្ដាប្រទេសអាស៊ាន ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មតំបន់ការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែលសេឡង់ និង ការកាត់បន្ថយគំលាតអភិវឌ្ឍន៍តាមរយៈការដាក់ចេញអូស្រ្តាលីសម្រាប់អាស៊ានស្ដីពីសេដ្ឋកិច្ចនិងការតភ្ជាប់និងកម្មវិធីគាំទ្រការអភិវឌ្ឍកិច្ចគាំទ្រពាណិជ្ជ កម្មសេរីអាស៊ានអូស្ត្រាលី ណូវែលសេឡង់ ។ សមិទ្ធផលដល់ត្រចះត្រចង់ទាំងនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត កិច្ចខំប្រឹងប្រែង ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសន្ទនាកាន់តែស៊ីជម្រៅភា ពជាដៃគូនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន និងអូស្ត្រា លីនិងបន្តផ្ដល់ផលប្រយោជន៍ច្រើនទៀតជូនដល់ប្រជាជនរបស់យើងនិងការអភិវឌ្ឍន៍នៅក្នុងតំបន់ប្រកបដែល ចីរ ភាពនិងវិបុលភាព៕