ដោយៈ​សុផល​/​ភ្នំពេញ​៖​ខុន​ដូ គឺជា​លំនៅឋាន​បែប​សហកម្មសិទ្ធិ ដែលជា​ចំណែក​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ បច្ចុប្បន្ន​ការផ្គត់ផ្គង់​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រហែល ៣​ម៉ឺន​យូ​នី​ត ឬ​ស្មើនឹង​ជិត​១០០​អគារ​ហើ​ចំនួន​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹង​កើន​ដល់​ប្រមាណ ៨​ម៉ឺន​យូ​នី​ត​នៅ​ឆ្នាំ​២០២៥​។ យ៉ាងនេះ​ក្តី ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ ១៩ និង​បញ្ហា​សេដ្ឋកិច្ច​សកល​, ការផ្គត់ផ្គង់​ខុន​ដូ​ហាក់​មាន​កំណើន​តិច​តូច ចំណែកឯ​តម្លៃ​ទីផ្សារ​ខុន​ដូ​វិញ​ក៏​បង្ហាញ​កំណើន​ប្រែប្រួល​តិច​តូច​បើ​ធៀប​នឹង​មុនពេល​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។

​យោងតាម​ការស្រាវជ្រាវ​ពី​ក្រុមហ៊ុន​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​បង្ហាញថា​បច្ចុប្បន្ន ខុន​ដូ​មានតម្លៃ​ជា​មធ្យម​ចាប់ពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ ការ៉េ ខណៈដែល​តម្លៃ​ជួល​វិញ​ជា​មធ្យម​ចាប់ពី ៨ ទៅ ១៤ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយ​ម៉ែត្រការ៉េ ក្នុង​មួយខែ​។​

​យ៉ាងណាមិញ លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន ERA Cambodia បាន​លើកឡើងថា​៖ទីផ្សារ​ខុន​ដូ​គឺជា​ការអភិវឌ្ឍ​សម្រាប់​រយៈពេល​វែងហើយ​ជា​ជម្រើស​ដ៏​ល្អ          សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​វិនិយោគិន​បរទេស ដោយសារ​កំណើន​ពលរ​ដ្ឋ​កម្ពុជា​ដែលមាន​កម្រិតជីវភាព​ធូរធារ​នឹង​បន្ត​កើនឡើង ការកើនឡើង​នៃ​រំហូ​រវិនិ​យោ​គ​ពី​ក្រៅប្រទេស និង​ជនបរទេស​ដែល​មក​ប្រកប​កិច្ចការ និង​ធ្វើការ​ធុរកិច្ច​នៅ​កម្ពុជា​។ ម្យ៉ាងវិញទៀត លោក​បញ្ជាក់ថា តម្លៃ​ខុន​ដូ​នៅ​កម្ពុជា អាចមាន​អត្រាកំណើន​ជា​មធ្យម ១៥ ភាគរយ ក្នុង​មួយឆ្នាំ ដែលជា​អត្រា​នៃ​ផលចំណេញ​ខ្ពស់ (high capital gain) បើ​ធៀប​នឹង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី​។​

​លោក​បន្តថា​៖ “​ស្ថានភាព​បច្ចុប្បន្ន​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការជ្រើសរើស​វិនិយោគ​លើ​ខុន​ដូ ព្រោះ​មាន​គម្រោង​ជាច្រើន​ផ្តល់​លក្ខ​ណ្ឌ​ទូទាត់​បត់បែន ថែមទាំង​លក់​បញ្ចុះ​តម្លៃ​​ជាច្រើន​។​ដើម្បី​ទាញយក​ផលចំណេញ​ពី​កា​រវិ​និ​យោ​ក្នុង​កាលៈទេសៈ​នាពេល​បច្ចុប្បន្ន​នេះ យើង​សូម​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ធ្វើការ​ជាមួយ​ភ្នាក់ងារ​ជំនាញ ប្រឹក្សា​​យោបល់​ដើម្បី​សម្រេចចិត្ត​វិនិយោគ​ឱ្យបាន​ត្រឹមត្រូវ​។​”​វត្តមាន​ក្រុមហ៊ុន ERA Cambodia បើក​ដំណើរការ​នៅក្នុង​ទីផ្សារ​កម្ពុជា​រយៈពេល​ជាង ៤​ឆ្នាំ​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា ដែលមាន​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ទទួលបាន​ការសហការ​ដើម្បី​លក់​គម្រោង​ខុន​ដូ​ធំៗ​ជាង​៣០​គម្រោង​ដែល​ទុនវិនិយោគ​នៃ​គម្រោង​ទាំងនេះ​បូក​បញ្ចូល​គ្នា​មានតម្លៃ​ខ្ទង់ពាន់​លាន​ដុល្លារ​អាមេរិក​។ មិនតែប៉ុណ្ណោះ ERA Cambodia ក៏បាន​រួមចំណែក​ដ៏​សំខាន់​​ក្នុងការ​បង្កើត​ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា ដោយ​ក្រុមហ៊ុន​មាន​ផែនការ​បង្កើន​ភ្នាក់ងារ​លក់​ពី ១៧០០​នាក់ នាពេល​បច្ចុប្បន្ន ដល់​ប្រមាណ ៥ ០០០​នាក់​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ​។​

​អគ្គនាយក​ក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើង​ដូច្នេះ​នៅក្នុង​សន្និបាត​ធុរកិច្ច​ប្រចាំឆ្នាំ ដែល​ប្រារព្ធ​ធ្វើ​កាលពី​កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា នៅ​សាល​ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រុមហ៊ុន ERA Cambodia ដែលជា​ក្រុមហ៊ុន​ជំនាញ​ដោយ​ផ្តោតលើ​ឯកទេស​ផ្នែក​ទិញ លក់ ខុន​ដូ មាន​ប្រភពដើម​ពី​សហរដ្ឋអាមេរិក​បានរៀបចំ​សន្និបាត​ធុរកិច្ច​ប្រចាំឆ្នាំ​ដើម្បី​អបអរសាទរ​នៃ​វត្តមាន​ប្រតិបត្តិការ​របស​ក្រុមហ៊ុន​ដែល​បាន​ឈរជើង​យ៉ាងរឹងមាំ​នៅក្នុង​ទីផ្សារ​, ការទទួលស្គាល់​សមិទ្ធ​ផល​ធំៗ​ជាច្រើន​ដែល​ក្រុមការងារ ក៏ដូចជា​ភ្នាក់​ងារ​សម្រេចបាន​,​ព្រមទាំង​ការដាក់ចេញ​ផែនការ​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ស្រប​ពេលដែល​ទីផ្សារ​ខុន​ដូ​កំពុង​បង្ហាញ​សញ្ញា​ល្អ​ប្រសើរឡើង​ច្រើន​​។ សន្និបាត​ធុរកិច្ច​ប្រចាំឆ្នាំ (Annual Business Conference)​នេះ​ជា ព្រឹត្តិការណ៍​លើក​ទី​៤​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បើកសម្ពោធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៩​។

​ក្រុមហ៊ុន ERA Cambodia ដែលមាន​ភ្នាក់ងារ​លក់​ជិត ២ ០០០​នាក់ តែង​រៀបចំ​កម្មវិធី​បង្ក​បរិ​យា​កាស​ល្អៗ​ដល់​ក្រុមការងារ ដោយមាន​ទាំង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ចែករំលែក​ពី​វាគ្មិន​ជំនាញ​ក្នុងស្រុក និង​អន្តរជាតិ​, កម្មវិធី​ទទួលស្គាល់​សមិទ្ធផល និង​ការផ្តល់​រង្វាន់​ជាច្រើន​ផ្សេងទៀត ដើម្បី​ជំរុញ​លើកទឹកចិត្ត បង្កើន​ស្មារតី​នៃ​ការខិតខំ និង​បន្ត​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព និង​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ទីផ្សារ​ដែល​កំពុងមាន​ភា​ព​ប្រកួតប្រជែង​។

​អគ្គនាយក​ក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ថ្លែងថា​៖ “ យើង​មាន​មោទកភាព​ដែល​អាច​និយាយបានថា ERA Cambodia ជា​ក្រុមហ៊ុន​នាំមុខគេ​មួយ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​តែង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ដើម្បី​អបអរសាទរ និង​ទទួលស្គាល់​សមិទ្ធផល​ក្រុម​ងារ ដោយ​ឈរលើ​ទស្សនៈ ភាពជោគជ័យ​របស់​ក្រុមការងារ គឺជា​ជោគជ័យ​របស់​ក្រុមហ៊ុន ។​”

​សន្និបាត​ធុរកិច្ច​ប្រចាំឆ្នាំ របស់​ក្រុមហ៊ុន ERA Cambodia ទទួលបាន​ការចូលរួម​សហការ​គាំទ្រ​ពី​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ធំៗ​ដូចជា​គម្រោង បុរី​R&F, Wealth Mansion និង​គម្រោង​ខុន​ដូ Time Square​ហើយ​ម្ចាស់​គម្រោង​ខុន​ដូ​ទាំងនេះ​ក៏បាន​ប្រកាស​បញ្ចុះតម្លៃ​ពិសេស ខណៈដែល​ក្រុមហ៊ុន Z1 FINANCIAL ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថ្នាល​បច្ចេកវិទ្យា​វិនិយោគ​ដោយ​ផ្តោតលើ​វិស័យ​អចលនទ្រព្យ​តាមបែប​បច្ចេកវិទ្យា Blockchain រួម​នឹង​ក្រុមហ៊ុន ZILLENNIUM GROUP​ក៏បាន​បង្ហា​វត្តមាន​ជា​អ្នក​គាំទ្រ​​ដ៏​សំខាន់​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។

ERA Real Estate ជា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧១ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។ បច្ចុប្បន្ន​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​មួយ​នេះ​មាន​ភ្នាក់ងារ​អាជីព​ប្រមាណ ៤០ ០០០​នាក់​ជាមួយ​ការ​រិ​យា​ល័យ​ប្រតិបត្តិការ​ដល់​ទៅ ២ ២០០ ការិយាល័យ នៅ​ទូទាំង ៣៧ ប្រទេស​លើ​ពិភពលោក​។ ម៉ាក​យីហោ​អចលនទ្រព្យ ERA Real Estate ត្រូវបាន​នាំ​ចូលមក​កម្ពុជា ហើយ​ប្រតិបត្តិការ​ក្រោម​ឈ្មោះ ERA Cambodia ចាប់តាំងពី​ឆ្នាំ​២០១៩ ដែល​ដឹកនាំ​ដោយ​លោក ខន គង្គា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​និង​ជា​នាយក​ប្រតិបត្តិ​។ ERA Cambodia ជា​ក្រុមហ៊ុន​មាន​ឯកទេស​ទិញ លក់ និង​ជួល​ខុន​ដូ ដោយ​ផ្ដោតលើ​តំបន់​សំខាន់​៣​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ភ្នាក់ងារ​ប្រមាណ ១ ៧០០​នាក់ សម្រាប់​បម្រើសេវា​កម្ម​ទិញ លក់និង​ជួល​ខុន​ដូ​នៅ​កម្ពុជា​៕Ph