ដោយ៖តារារិទ្ធ(ភ្នំពេញ) លោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថាស្ថានភាពនយោបាយ សន្តិសុខ សិទ្ធិមនុ ស្ស និងមនុស្សធម៌ក្នុង ប្រទេសមីយ៉ាន់ម៉ាកំពុងធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយកាន់តែជ្រៅទៅៗ ។ ជាមួយនេះលោកបានជំរុញឲ្យអាស៊ានខិតខំស្វែងរកយុទ្ធសាស្ត្ររួមដើម្បីអាចឈានទៅបញ្ចប់វិបត្តិនៅ មីយ៉ាន់ម៉ា ។

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ២០២២ នេះនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញ លោក អាន់តូនីញ៉ូ ហ្គូតេរេស បានមានប្រសាសន៍ថា៖«វិបត្តិនៅទីនោះគឺជាសុបិន្តអាក្រក់សម្រាប់ប្រជាជនមីយ៉ាន់ម៉ានិងអាស៊ាន»។

លោក អាន់តូនីញ៉ូ ហ្គូតេរេស បានមានប្រសាសន៍ថា៖«ខ្ញុំថ្កោលទោសចំពោះកម្រិតកើនឡើងនៃអំពើហិង្សា ការប្រើប្រាស់កម្លាំងមិនសមាមាត្រនិងស្ថានភាពសិទ្ធិមនុស្សដ៏គួរឱ្យរន្ធត់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

លោក អាន់តូនីញ៉ូ ហ្គូតេរេស បានថ្លែងថាការវាយប្រហារដោយមិនរើសអើងលើជនស៊ីវិលអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។លោក អាន់តូនីញ៉ូ ហ្គូតេរេស បានរំ លឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយទាំងអស់និងចាប់ផ្តើមដំណើរការរួមបញ្ចូលភ្លាមៗដើម្បីត្រលប់ទៅការផ្លាស់ប្តូរប្រជាធិប តេយ្យឡើងវិញ ។នេះ​ជា​ផ្លូវ​តែ​មួយ​គត់​ដើម្បី​សន្តិភាពនិង​សន្តិសុខ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍ ។

លោក អាន់តូនីញ៉ូ ហ្គូតេរេស ក៏បានស្វាគមន៍ចំពោះវិធីសាស្រ្តរបស់អាស៊ានតាមរយៈមតិឯកភាពប្រាំចំណុចហើយបានជំរុញឱ្យប្រទេសទាំងអស់រួមទាំងសមាជិកអាស៊ានស្វែងរកយុទ្ធ សាស្ត្របង្រួបបង្រួមមួយឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលផ្តោតលើតម្រូវការនិងសេចក្តីប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ា។

លោក អាន់តូនីញ៉ូ ហ្គូតេរេស អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងជំរុញដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ខិតខំប្រឹងប្រែងស្វែងរកយុទ្ធសាស្ត្ររួមមួយដើម្បីអាច ឆ្ពោះទៅបញ្ចប់វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា។

លោក អាន់តូនីញ៉ូ ហ្គូតេរេស បានថ្លែងស្វាគមន៍ចំពោះគោលការណ៍របស់អាស៊ាន តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់មេដឹកនាំអាស៊ាន កាលពីអំឡុងឆ្នាំ ២០២១ ស្ដីពី ដំណោះស្រាយបន្ទាន់សម្រាប់វិបត្តិនយោបាយ នៅប្រទេសមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ លោក អាន់តូនីញ៉ូ ក៏បានជំរុញបន្ថែមឲ្យប្រទេសទាំងអស់ ជាពិសេសប្រទេសជាសមាជិកអាស៊ាន ដើម្បីស្វែងរកយុទ្ធសាស្ត្របង្រួបបង្រួមមួយ ឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតលើតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ា ៕