សឺ​ជី​អូ រ៉ា​ម៉ូ​ស បដិសេធ​មិន​លាលែង​ពី​ក្រុម​ជម្រើសជាតិ និង​ប្តេជ្ញា​ចូលរួម​វើ​ល​ខាប់​នៅ​ប្រទេស​កាតា​

914
ចែករម្លែក

​សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) ប្តេជ្ញា​មិន​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​ទេ បើទោះបីជា​ក្រុម អេ​ស្ប៉ា​ញ​បាន​ខ្ទាត​ចេញពី​ការប្រកួត​វើ​ល​ខាប់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក៏ដោយ ហើយ រ៉ា​ម៉ូ​ស ថែមទាំង អះអាងថា ខ្លួន​នឹង​ទៅ​ចូលរួម​ព្រឹត្តិការ​វើ​ល​ខាប់​នៅ​ប្រទេស​កាតា​ទាំង​ពុកចង្កា​ពណ៌​ល្បាយ អាចម៍​ខ្លា​។​

​ក្រុម​អេ​ស្ប៉ា​ញ​ត្រូវបាន​ទម្លាក់​ចេញពី​វើ​ល​ខាប់​ដោយ​ក្រុម​ម្ចាស់ផ្ទះ​រុស្ស៊ី​ដោយ​ការទា​ត់បាល់​១១​មែត្រ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ​១-១ ។​
​ ​
​ប៉ុន្តែ​បើទោះបីជា​កីឡាករ​ជើងចាស់ អែន​ដ្រេ​ស អ៊ី​នី​ស្តា (Andres Iniesta) សម្រេចចិត្ត​លាលែង ពី​ក្រុម​ជម្រើសជាតិ បន្ទាប់ពី​បរាជ័យ​នៅ​វើ​ល​ខាប់​ក៏ដោយ ក៏ រ៉ា​ម៉ូ​ស បាន​ប្តេជ្ញា​បន្ត​អនាគត ជាមួយ​ក្រុម​ជម្រើសជាតិ​តទៅទៀត​។​
​ ​
​រ៉ា​ម៉ូ​ស បាន​និយាយថា “​ចំណាយពេល​ច្រើន​ម៉ោង ខិតខំ​ច្រើន និង​ការលះបង់​ច្រើន​។ ប្រហែល​នេះ មិនមែនជា​ពេលវេលា​ប្រសើរ​បំផុត​សម្រាប់​យើង ប៉ុន្តែ​យើង​បាន​ត្រឡប់ទៅផ្ទះ​ដោយ​មិនបាន ចាញ់​ការប្រកួត​”​។​
​ ​
​រ៉ា​ម៉ូ​ស បន្តថា “​ខ្ញុម​ចង់​បន្ត​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ច្រើន​ឆ្នាំ​ទៀត ពីព្រោះ​ខ្ញុំ​ត្រឡប់ ទៅផ្ទះ​ទាំង​ឈឺចាប់​។ ខ្ញុំ​នឹង​ទៅ​ប្រទេស​កាតា​ទាំង​ស្កូវ​ពុកចង្កា​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos)​

ទីតាំងផ្សាយពាណិជ្ជកម្ម