ដោយ : ប.ជ័យ / បន្ទាយមានជ័យ: យោងតាមពាក្យបណ្ដឹងពីឈ្មោះ ឈ.ថ.វ ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាជីដូនកុមារីរងគ្រោះ ឈ្មោះ ទ.វ.ណ អាយុ៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យម្នាក់ ត្រូវអាវុធហត្ថចាប់បញ្ជូនទៅសាលាដំបូងខេត្ត។

ជីដូនកុមារីនោះបានអោយដឹងថា ជនសង្ស័យបានយកទឹកមាត់លាបលើប្រដាប់ភេទនាង ហើយយកម្រាមដៃសូកចូលបង្កអោយឱ្យឈឺចាប់ជាខ្លាំង ហើយក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លនជនសង្ស័យឈ្មោះ ណូ ដែន អាយុ៤២ឆ្នាំ នៅចំណុចផ្សារអគ្គ: ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៩និង៣៩នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចខាងលើ ពេលកុមារីរងគ្រោះចូលមកលេងក្នុងផ្ទះរបស់ខ្លួន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕/PC