ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ចិននៅថ្ងៃសៅរ៍ទី១២វិច្ឆិកាបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីចុងខែមេសា នៅពេលតែមួយថ្ងៃបន្ទាប់ពីអាជ្ញាធរចិនបញ្ចេញវិធានការបន្ធូរបន្ថយការរឹតបន្តឹងប្រឆាំងជំងឺឆ្លងនេះ រួមមានការធ្វើចត្តាឡីស័កខ្លីជាងមុន ដើម្បីសម្រាលផលប៉ះពាល់បណ្តាលមកពីការអនុវត្តគោលនយោបាយ«សូន្យកូវីដ»ធ្ងន់ដៃរបស់ខ្លួន។

វិធានការតឹងរឹងបានទាញកំណើនសេដ្ឋកិច្ចរបស់មហាអំណាចនេះ រំខានសកម្មភាពឧស្សាហកម្មនិងបង្កការមិនសប្បាយចិត្តក្នុងចំណោមប្រជាជនដែលរងការបិទខ្ទប់ ការធ្វើចត្តាឡីស័ក ការធ្វើតេស្តិ៍ញឹកញាប់និងការរំខានលើការធ្វើដំណើរ។

គណៈកម្មាធិការសុខាភិបាលជាតិចិន បានរាយការណ៍អ្នកឆ្លងថ្មីចំនួន១១.៩៥០នាក់សំរាប់ថ្ងៃសុក្រទី១១វិច្ឆិកា ក្នុងនេះឆ្លងចេញរោគសញ្ញាមានត្រឹមតែ១.៥០៤នាក់ ក្រៅពីនេះអត់ចេញរោគសញ្ញាទេ។ការឆ្លងនេះកើនលើសចំនួនឆ្លងកាលពីមួយថ្ងៃមុនដែលមានចំនួន១០.៧២៩នាក់។

ក្វាងចូវ ទីក្រុងដែលមានមនុស្សជិត១៩លាននាក់បានរាយការណ៍អ្នកឆ្លងថ្មីចំនួន៣.១៨០នាក់សំរាប់ថ្ងៃសុក្រ ដោយកើនពីចំនួន២.៥៨៣នាក់កាលពីមួយថ្ងៃមុន នៅពេលទីក្រុងប៉េកាំងបានរាយការណ៍ថាមានអ្នកឆ្លងថ្មី១១៦នាក់៕

ប្រជាជនចិនធុញទ្រាន់នឹងការបង្ខំអោយធ្វើតេស្តិ៍ទ្រង់ទ្រាយធំជាញយៗដើម្បីរកកូវីដ