ដោយៈ សុផល/ ភ្នំពេញ ៖ ក្នុង កិច្ចប្រជុំ កំពូល អាស៊ាន កាលពី ថ្ងៃទី ១១ ខែវិច្ឆិកា កម្ពុជា បានបង្ហាញ គម្រោង សាងសង់ មជ្ឈមណ្ឌល ភស្តុភា រកម្ម ពហុ បំណង ដ៏ ធំ មួយ នៅក្នុង ប្រទេស កម្ពុជា ដែលមាន ទុនវិនិយោគ ជាង ២០០ លាន ដុល្លារ ហើយ មជ្ឈមណ្ឌល ភស្តុភា រកម្ម ពហុ បំណង នេះនឹង ក្លាយជា កន្លែង ត ភ្ជាប់ សំខាន់ៗ សម្រាប់ ការធ្វើ ពាណិជ្ជកម្ម នៅក្នុង តំបន់ ហើយ អាចជួយ ពង្រឹង ប្រទេស កម្ពុជ ឱ្យ ក្លាយជា មជ្ឈមណ្ឌល ភស្តុភារ កម្ម ដ៏ សំខាន់ ផងដែរ ។

ពិធី បើក បង្ហាញ គម្រោង សាងសង់ មជ្ឈមណ្ឌល គម្រោង មជ្ឈមណ្ឌល ភស្តុភា រកម្ម ពហុ បំណង ភ្នំពេញ (Phnom Penh Logistics Complex) ត្រូវបាន ធ្វើឡើង ក្រោម អធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ , លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន និង លោក វីវៀន បាឡាគ្រីស្នាន ( Vivian Balakrishnan) រដ្ឋមន្ត្រី ក្រសួងការបរទេស សិង្ហ បុរី ។

មជ្ឈមណ្ឌល ភស្តុភា រកម្ម ពហុ បំណង ភ្នំពេញ នេះ ត្រូវបាន វិនិយោគ សាងសង់ ដោយ ក្រុមហ៊ុន YCH Group ដែលជា ក្រុមហ៊ុន ឡូ ជី ស្ទីក និង ខ្សែ ច្រវាក់ ផ្គត់ផ្គង់ ដ៏ ធំ មួយ នៅ អាស៊ី ។ មជ្ឈមណ្ឌល ភស្តុភា រកម្ម ពហុ បំណង PPLC នឹង ក្លាយទៅជា គម្រោង ឡូ ជី ស្ទីក ប្រកបដោយ និរន្តរភាព ដ៏ ល្អ មួយ នៅក្នុង តំបន់ អាស៊ាន ។

លោក អគ្គបណ្ឌិត សភាចា រ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា វិស័យ ដឹកជញ្ជូន និង ភ័ស្តុភា រកម្ម គឺជា វិស័យ ពីរ ដែលមាន ភាព ប្រទាក់ក្រឡា គ្នា និង ជា ឆ្អឹងខ្នង ហើយក៏ ជា កម្លាំង ជំរុញ ការតភ្ជាប់ សកម្មភាព សេដ្ឋកិច្ច លើ គ្រប់ វិស័យ រួមចំណែក ដល់ ផលិតភាព និង កំណើនសេដ្ឋកិច្ច ។ លោក ឧបនាយករដ្ឋមន្ត្រី បាន បន្ថែមថា PPLC នឹង ជួយ ពង្រឹង ការតភ្ជាប់ វិស័យ ដឹកជញ្ជូន និង ភ័ស្តុភា រកម្ម ក្នុង ក្របខណ្ឌ មហា អនុតំបន់ មេគង្គ (GMS) អាស៊ាន និង ពិភពលោក ផងដែរ ។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន បន្ថែមថា PPLC ដើរតួនាទី យ៉ាងសំខាន់ មិន ត្រឹមតែ ពង្រឹង ការតភ្ជាប់ របស់ កម្ពុជា ជាមួយ ពាណិជ្ជកម្ម ក្នុង តំបន់ និង ក្នុងចំណោម ប្រទេស មហា អនុតំបន់ មេគង្គ GMS ប៉ុណ្ណោះ ទេ តែ ក៏ នឹង ធ្វើឱ្យ កាន់តែ ប្រសើរឡើង នូវ ប្រសិទ្ធភាព នៃ ការដឹកជញ្ជូន ពហុ មធ្យោបាយ រួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ទឹក ជ្រៅ និង ការដឹកជញ្ជូន តាមផ្លូវ អាកាស នៅ កម្ពុជា ជាអាទិ៍ ។

លោក ទេសរដ្ឋមន្ត្រី បន្ថែមទៀតថា PPLC ក៏ នឹង បង្កើតបានជា ប្រព័ន្ធ អេកូ ឡូ ជី ស្ទីក ប្រកបដោយ ប្រសិទ្ធភាព កាត់បន្ថយ ថ្លៃដើម ដឹកជញ្ជូន ធ្វើឱ្យ ប្រសើរឡើង ការប្រកួតប្រជែង រួមបញ្ចូល ទាំង ខ្សែ ច្រវាក់ ផ្គត់ផ្គង់ និង លើកកម្ពស់ កំណើនសេដ្ឋកិច្ច ក្នុង តំបន់ ទៀតផង ។

«PPLC ត្រូវបាន កំណត់ ក្នុង ផែនការមេ នៃ ភស្តុភារ កម្ម របស់ យើង ថា ជា គម្រោង យុទ្ធសាស្ត្រ មួយ ដើម្បី គាំទ្រ ដល់ ការធ្វើសមាហរណកម្មរ បស់ កម្ពុជា ទៅក្នុង បណ្តាញ ភស្តុភារ ឆ្លាត វៃ របស់ អាស៊ាន (ASLN) ហើយក៏ ដើម្បី ជំរុញ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និង ការតភ្ជាប់ អាជីវកម្ម របស់ កម្ពុជា នៅក្នុង តំបន់ អាស៊ាន យ៉ង ពិតប្រាកដ » ។ នេះ ជាការ បញ្ជាក់ របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ក្នុង ពិធី ដាក់ បង្ហាញ នេះ លោក វីវៀន បាឡាគ្រីស្នាន បាន លើកឡើងថា ប្រទេស សិង្ហ បុរី កំពុង ទន្ទឹងរង់ចាំ ធ្វើការ ជាមួយ កម្ពុជា លើ គម្រោង អនាគត ស្រដៀង គ្នា ដើម្បី ពង្រឹង ទំនាក់ទំនង ការទូត រវាង ប្រទេស ទាំងពីរ ។

លោក បានបញ្ជាក់ បន្ថែម ថា ទំនាក់ទំនង អន្តរ តំបន់ គឺជា សក្ខីភាព បង្ហាញ ពី ទំនាក់ទំនង ទ្វេរ ភាគី ដ៏ រឹងមាំ រវាង កម្ពុជា – សឹង្ហ បុរី ហើយក៏ ជា ទំនាក់ទំនង នៅក្នុង ក្របខ័ណ្ឌ អាស៊ាន ផងដែរ ។ ទំនាក់ទំនង នេះ មាន ចរិត ជា លក្ខណៈ ប្រកួតប្រជែង រួម រវាង បណ្តា ប្រទេស ជា សមាជិក អាស៊ាន ។