ដោយ៖ ដេប៉ូ / ភ្នំពេញ៖ កូនស្រីមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តរតនគិរីមា្នក់ ត្រូវបានជ្រើរើសឱ្យចូលរួម ជាមន្ត្រីសម្របសម្រួល ក្រុមប្រតិភូអាស៊ាន។បើតាមប្រភពពីក្រសួងបរិស្ថាន បានឱ្យដឹងថាៈ កញ្ញា ម៉ា លីកា គឺជាកូនស្រីរបស់ មន្រ្តីឧទ្យានុរក្ស ខេត្តរតនគិរី តែងឧស្សាហ៍ព្យាយាម ក្នុងការសិក្សា រហូតបញ្ចប់ ថ្នាក់ទី១២ និងទទួលបានអាហារូបករណ៍ពី ស.ស.យ.ក. ដើម្បីបន្តការសិក្សា នៅ RUPP និង IFL ។ សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី៣ ។

គួរបញ្ជាក់ថា លោក ថុន ស៊ូខុន ត្រូវជាឪពុករបស់ ម៉ាលីកា គឺជាជនជាតិដើមភាគ តិចឡាវ រស់នៅក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ លោក គឺជាក្មេងកំព្រាឪពុក រស់នៅជាមួយម្ដាយមេម៉ាយម្នាក់ តែលោកខិតខំពុះពារ ក្នុងដំណេីរជីវិត រហូតជោគជ័យ បានធ្វេីការជាមន្រ្តីឧទ្យានុរក្ស ពេញសិទ្ធិ នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី និងបានរៀបការ ហើយទទួលបានចំណងដៃកូន ៤ នាក់ ៕ V / N