វីដេអូ​ថ្មី​បង្ហាញ​ក្មេង​ក្នុង​ល្អាង​ភ្នំ​ថៃ​មាន​សុខ​ភាពល្អ តែ​នៅតែ​មិនទាន់​អាច​ចាកចេញ​

3344
ចែករម្លែក
  • 109
    Shares

​វីដេអូ​ថ្មី​មួយ​ដែល​ត្រូវបាន​ថត​ក្នុង​ល្អាង​ភ្នំ​ភាគ​ខាងជើង​ថៃ​និង​ត្រូវ​បញ្ចេញ​កាលពី​ថ្ងៃ​ពុធ​ទី​៤​កក្កដា នោះបាន​បង្ហាញ​សមាជិក​ក្រុមបាល់ទាត់​វ័យក្មេង​និង​គ្រូបង្វឹក​របស់​​គេ​សើច​ខណៈ​ពួកគេ​ស្វាគមន៍​អ្នក​ថត និង​ថា​ពួកគេ​មាន​សុខភាព​ល្អ​ទេ​ក្រោយពី​ការ​តាម​ស្វែងរក​ផ្អើល​ពិភពលោក​នាពេល​កន្លងមក​នេះ​។​

​រូបភាព​បញ្ចេញ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងទ័ពជើងទឹក​ថៃ បង្ហាញ​មនុស្ស​១១​នាក់​ក្នុងចំណោម​សមាជិក​ក្រុម​១៣​នាក់​បាន​បញ្ចេញ​កាយវិការ​ស្វាគមន៍​តាម​ប្រពៃណី​ថៃ​​នៅ​ចំពោះមុខ​កាមេរ៉ា មុន​បង្ហាញ​ឈ្មោះ​ខ្លួនឯង​និង​ថា​”​ខ្ញុំ​មាន​សុខភាព​ល្អ​”​។​

​ក្មេងៗ​ទាំងនេះ​មួយចំនួន​ដណ្តប់ភួយ​ការពារ​អមដោយ​អ្នក​មុជទឹក​មុខ​ញញឹម​ម្នាក់​។​

​ឃ្លី​ប​រយៈពេល​១​នាទី​នេះ បញ្ចប់​ត្រឹម​ការអត្ថាធិប្បាយ​បែប​សប្បាយ​ខ្លី​មួយ ដោយ​ក្មេង​ម្នាក់​និយាយថា​ខ្លួន​ភ្លេច​ណែនាំ​អោយគេ​ស្គាល់ឈ្មោះ​របស់ខ្លួន ដែល​បង្ក​ជា​​សំណើច​។​

​ក្មេង​ទាំងនេះ​ហាក់​ធូរ​អារម្មណ៍​និង​មាន​ភាពរហ័សរហួន​ជាង​កាលពីពេល​អ្នក​មុជទឹក​អង់គ្លេស​បាន​រកឃើញ​ពួកគេ​កាលពី​យប់​ថ្ងៃ​ចន្ទ ខណៈពេល​ពួកគេ​កំពុង​អង្គុយ​​លើដី​សើម​ជិត​ទឹក​ដែល​កំពុង​ឡើង​។​

​តាំងពី​ពេល​រកឃើញ​ពួកគេ​មក ទាហានជើងទឹក​ថៃ​ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រុម​ជន​បាត់​ខ្លួន​ដោយ​នាំទៅ​ជាមួយ​ថ្នាំពេទ្យ ខណៈដំណើរ​ការវាយតំ​លៃ​អំពី​ការជម្លៀស​​ក្រុមបាល់ទាត់​ជ្រូកព្រៃ​នេះ​បានចាប់ផ្តើម​៕​ដោយ​៖​វាសនា​

​ក្មេងៗ​ដែល​អ្នក​មុជ​ទឹកបាន​រកឃើញ​កាលពី​ថ្ងៃ​ចន្ទ ពេលនេះ​បញ្ជាក់ថា​ពួកគេ​មាន​សុខភាព​ល្អ​និង​មាន​ភាពរហ័សរហួន​ជាង​មុន តែ​នៅ​មិនទាន់​អាច​ចេញពី​រូងភ្នំ​​បាន​នៅឡើយ​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម