ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃសៅរ៍ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។

Nov 12, 2022

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង ៥០ លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន៤

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃសៅរ៍ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោមៈ – “គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគ្គារផ្សព្វផ្សាយអប់រំ យល់ដឹងពីសង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ ចំនួន ២.៤៥១ លានយ៉េន (ប្រមាណ ១៧ លានដុល្លារអាមេរិក) ។

-«កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ដែលមានទឹកប្រាក់ ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក)។

-«គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ ចំនួន ៤៣៦ លានយ៉េន (ប្រមាណ ៣ លានដុល្លារអាមេរិក) ។

-«គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក» ដែលមានទឹកប្រាក់ ចំនួន ៣.៣៦១ លានយ៉េន (ប្រមាណ ២៣ លាន ៣សែន ដុល្លារអាមេរិក)។

ក្នុងពេលជាមួយគ្នានោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏នឹងចុះហត្ថលេខាលើឯកសារ ដូចខាងក្រោម ជាមួយភាគីជប៉ុន៖

– កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន៣ ខាងលើ ដែលអនុវត្ត ដោយ JICA ជាមួយលោកស្រី កាមេ ហារ៉ូកូ (KAMEI Haruko) ប្រធានតំណាង ការិយាល័យទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជា និងអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក តូហ្ស៊ីមីតស៊ូ អ៊ុម៉ៃ (Toshimitsu Imal) អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation។

ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជា ប្រពៃណី រវាងប្រទេសទាំងពីរ៕/V