ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅរសៀលថ្ងៃទី១២វិច្ឆិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Charles Michel ប្រធានសហគមអឺរ៉ុបចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាគ្នានោះលោក Charles Michel មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថាក្រុមប្រឹក្សាអឺរ៉ុបនិងអាស៊ានមានកិច្ចសហប្រតិ បត្តិការច្រើនដែល អាចសហការគ្នាក្នុងនោះលោកនិងពិនិត្យលទ្ធភាពចូលរួមជួយដល់ការបង្រៀនអ៊ុយក្រែនដោះមីន ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោក Charles Michel ដែលបានមកចូលរួមកិច្ចប្រជុំនិងការគាំទ្រជាមួយកិច្ចសហប្រតិ បត្តិការទាំងក្នុងក្របខណ្ឌ អាស៊ាននិងទ្វេភាគី ជាមួយកម្ពុជា៕