ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដាបានវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោប្រកាន់យកចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយ ក្រែននិងវិធានការដើម្បីជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ ។

លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី ១២ ខែ វិច្ឆិកា ២០២២ នៅសណ្ឋាគារសុខា ភ្នំពេញ ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា៖នៅក្នុងជំនួបនោះលោក ចាស្ទីន ទ្រូដូ បានអរគុណសម្ដេចតេជោនា យករដ្ឋមន្រ្តីចំពោះការ ទទួលនិងអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅព្រះរាជាណាចក្រកម្ពុជានិងវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេ ជោប្រកាន់យកចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននិងវិធានការដើម្បីជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ ។

លោក ចាស្ទីន ទ្រូឌូ បានគូបញ្ជាក់ថាប្រទេសអាស៊ានរួមទាំងប្រទេសកម្ពុជាគឺមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាស្ថិតនៅចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងពិសេសទំនាក់ទំនងលើវិស័យពាណិជ្ជកម្មការទុត អប់រំ ការប្រែប្រួលអាកាសធាតុ និង (digital )។ល។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌអាស៊ានទាំងក្នុងក្របខណ្ឌទ្វារភាគី ។ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចតេជោបាន ជម្រាបជូនលោក ចាស្ទីន ទ្រូឌូ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុនក្នុងការជួយដល់ប្រទេសអ៊ុយក្រែនលើការដោះ មីន ៕