​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ការ​រស់​ទោះ​នៅ​ជួប​បញ្ហា​ជីវភាព​បន្តិច​ពិតមែន ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ថ្ងៃនេះ​ការប្រកប​ការងារ​បើ​ពុំមាន​ការប្រមាថ​នោះទេ គឺ​ផល​តែង​ហុច​មកវិញ​គ្រាន់​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតឡើង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើជា​ស្ត្រី​លោកអ្នក​នៅតែ​ជួប​បញ្ហា​ទទួលរង​នូវ​ផល​លំបាក​ខាង​ផ្លូវចិត្ត​ច្រើន ហើយ​ពិសេស​ក្រុមគ្រួសារ​ក៏​សាង​បញ្ហា​ច្រើន​មកឱ្យ​ដែរ​។​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួ​សារបើ​អ្នកមាន​បញ្ហា​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​លោកអ្នក​អាច​ប្រកប​កិច្ចការ​ការងារ​អ្វី​ពេញដៃពេញជើង និង​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។
ឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នា​កន្លងមក​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន ធ្វើឱ្យ​ទទួលរង​សម្ពាធ​ទាំង​ផ្លូវចិត្ត និង ផ្លូវកាយ​ផង​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ណា​ដែល​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​មាន​ច្រើនជាង​ល្អ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​ពុំខាន​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់ ហើយ​ពិសេស​មាន​បញ្ហា​ត្រូវ​ប្រឈម​ដោះស្រាយ​ច្រើន​ទៀតផង​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​មាន​ជម្លោះ​វិវាទ​ក៏​ឆាប់​ត្រូវ​គ្នា​វិញ​ជានិច្ច​។​ការប្រកប​ការងារ​លោក​អ្នក​អាចមាន​ក្រុមមនុស្ស​មក​បង្កបញ្ហា​ឱ្យ​ខ្វាយខ្វល់ ដូចនេះ​ត្រូវ​រក្សា​ភាព​នឹងធឹង​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​សេ្ន​ហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទើស​ហើយក៏​ងាយ​ផ្អែមល្ហែម​ផងដែរ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ម្ល៉ោះហើយ​លោកអ្នក​គប្បី​ធ្វើ​ចិត្ត​ត្រជាក់ និង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ​នាំ​តែ​កើត​បញ្ហា​មិនចេះចប់​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់​ដោយ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ច្រើនពេក​ឡើយ បើ​ពុំនោះ​នាំ​តែ​រឿង​រាវ​ដាក់ខ្លួន​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​មកវិញ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តែ​ថយក្រោយ​វិញ​ក៏​ឆាប់រហ័ស​ណាស់​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​មិនល្អ​តែង​កើតមាន​ចំពោះមុខ​ផង​។​សម្រាប់​កម្មករ ឬ បុគ្គលិក​នានា​ចូរ​ប្រយ័ត្ន​កិច្ចការ​របស់ខ្លួន​ពីព្រោះ​បើ​បង្កើតឱ្យមាន​កំហុស​អាច​ជួប​រឿង​រង្គោះរង្គើ​ដល់​តួនាទី​ការងារ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​កម្រៃ ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប​គ្មាន​រឿង​រាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​តោង​តែ​ចងចាំ​ថា​ការរស់នៅ​បើ​យើង​ចេះ​អត់ធ្មត់​ផល​លំបាក​ចំពោះមុខ​មួយចំនួន​នោះ​លោកអ្នក​ពិបាក​ពេលនេះ​ពិតមែន ប៉ុន្តែ​ថ្ងៃ​ខាងមុខ​នឹង​ប្រែ​មក​ល្អប្រសើរ​វិញ​ពុំខាន​។​ថ្ងៃនេះ​មានជោគ​សិរី ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​តែង​លូតលាស់​ទៅមុខ​គ្រាន់​កក់ក្តៅ​ដែរ​។​ចំពោះ​បើ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។
រីឯ​បញ្ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​ត្រូវ​សន្សឹមៗ​ហើយ​មិន​ត្រូវធ្វើ​កិច្ចការងារ​អ្វី​សំខាន់​ពេក​ដែរ​ពីព្រោះថា​ឧបសគ្គ​នៅ​រា​រាំងមុខ​ខ្លះៗ​នាំ​ជួប​ផល​លំបាក​ក្នុងការ​រែកពន់​។​ថ្ងៃនេះ​បើ​មាន​បញ្ហា​បន្តិចបន្តួច​នៅក្នុង​ផ្ទះសម្បែង ឬ​ក្រៅ​ផ្ទះ​ក្តី​មិនត្រូវ​ពង្រីក​ឡើយ​ហើយ​ត្រូវតែ​ចេះ​បង្រួម​ឱ្យ​តូច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ហើយ​ភាព​សុខដុម​ក៏​កើតមាន​ច្រើន​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​វិញ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​ទៅវិញ​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួ​បញ្ហា​រាំងស្ទះ និង​ពិសេស​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​តែង​បង្កបញ្ហា​ច្រើន​នា​ពិបាក​ខាង​អារម្មណ៍​ផ្លូវចិត្ត​។​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាច​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​តែង​កើតឡើង​នាពេល​ក្រោយ​វិញ​។​ការបំពេញ​ការងា​រវិ​ញ​លោកអ្នក​នៅពេលនេះ​គឺ​យក​ថ្ងៃ​ល្អ​ចុះ​ធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​និង​ហុច​ឱ្យ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​គួរសម​។​
ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពស្ងប់ស្ងាត់ និង មាន​ភាពជឿនលឿន​ទៅមុខ​សន្សឹមៗ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ជួប​ការលំបាក​ក្នុងការ​រែកពន់​នោះឡើយ​។​ការប្រកប​ការងារ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់ក រកគ្នា​រាប់​ថ្ងៃខែ​៕