​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូលិស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សៅរ៍បាន​វិល​ទៅ​កាន់​ទីក្រុង​ឃើ​សុន​ភាគខាងត្បូង​ជាមួយនឹង​បុគ្គលិក​ផ្សាយ​វិទ្យុ​និង​ទូរទស្សន៍​បន្ទាប់ពី​ទាហាន​រុស្ស៊ី​ដកចេញ ក្នុង​ផ្នែក​នៃ​កិច្ច​​ខិតខំ​ដ៏​លឿន​និង​ប្រុងប្រយ័ត្ន​មួយ​ដើម្បី​ធ្វើអោយ​ទីក្រុង​ប្រចាំ​តំបន់​នេះ​មានជីវិត​ឡើងវិញ​ក្រោយ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​រុស្ស៊ី​អស់​ពេល​ជា​ច្រើន​ខែ​។​

​ប្រជាជន​ទូទាំង​អ៊ុយ​ក្រែន​បាន​ភ្ញាក់ពីដំណេកឡើង​ជាមួយនឹ​ង​ការអបអរ​ដ៏​សប្បាយរីករាយ​ក្រោយ​ពី​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បានប្រកាសថា​ទាហាន​របស់​ខ្លួន​បាន​ដកចេញ​ពី​ទីក្រុង​ឃើ​សុនទាំងស្រុង​ទៅកាន់​ម្ខាង​នៃ​ទន្លេ​ឌី​នី​ភើ​។​យោធា​អ៊ុយ​ក្រែនក៏​ពង្រឹងកម្លាំងឈ​រជើង​នៅ​ជុំវិញ​ទីក្រុង​ដើម្បី​ធានា​ថា​ការចូល​ទៅ​ក្នុង​ទីក្រុង​មាន​សុវត្ថិភាព​។​

​ការដកថយ​របស់​រុស្ស៊ី​តំណាងអោយ​បរាជ័យ​មួយទៀត​សំរាប់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នៅពេលប្រ​មាណ​៦​សប្តាហ៍​ក្រោយពី​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ដាក់​​តំបន់​ឃើ​សុន រួមមាន​ទីក្រុង​ឃើ​សុន​​និង​ខេត្ត​បី​ទៀត​នៅ​ខាងត្បូង​និង​ខាងកើត​អ៊ុយ​ក្រែនជា​ឧបសម្ពន្ធ​រុស្ស៊ី គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​រុស្ស៊ី​ដោយ​រំលោភ​ច្បាប់​អន្តរជាតិ​។​

​មេ​ប៉ូលិស​អ៊ុយ​ក្រែនលោក អ៊ី​ហ័រ គ្លី​មេន​កូ​(Ihor Klymenko)​បាន​និយាយ​តាម​ហ្វេ​សប៊ុក​ថា ប៉ូលីស​ប្រមាណ​២០០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​នេះ ដោយ​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​និង​ធ្វើឯកសារ​​ចងក្រង​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​អាច​មាន​។​ពួកគេ​ក៏​ធ្វើ​ការកំណត់​និង​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ផងដែរ​។​

​ក្រុម​ទូរគមនាគមន៍​អ៊ុយ​ក្រែន​បាន​និយាយថា ការផ្សាយ​ទូរទស្សន៍​និង​វិទ្យុជាតិ​បាន​បន្ត​មាន​ឡើងវិញ​ក្នុង​ទីក្រុង​ឃើ​សុន​និង​មន្ត្រី​អ៊ុយ​ក្រែន​ក្នុង​ទីក្រុង​នេះ​បាន​និយាយថា ជំនួយ​មនុស្សធម៌​និង​គ្រឿង​ផ្គត់​​ផ្គង់​បានចាប់ផ្តើម​ចូលមក​ដល់​ពី​តំបន់​មីកូ​ឡេវ​(Mykolaiv)​។​

​ទោះជា​មាន​កិច្ចខិតខំ​ធ្វើអោយ​ទីក្រុង​នេះ​មាន​ជីវិត​ឡើង​វិញ​តែ កងកម្លាំង​រុស្ស៊ី​នៅក្បែរៗ​នោះ​នៅឡើ​ទេ​។​នាយសេនាធិការ​កងទ័ព​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ពួក​រុស្ស៊ី​បោះ​ទីតាំង​តាម​មាត់​​ទន្លេ​ខាងកើត​ក្រោយ​បោះបង់ចោល​ទីក្រុង​នេះ​។​តំបន់​ឃើ​សុន​ប្រមាណ​៧០​ភាគរយ​នៅក្រោម​ការកាន់កាប់​របស់​រុស្ស៊ី​នៅឡើយ​ទេ​៕ 

​ប្រជាជន​អ៊ុយ​ក្រែន​អបអរ​ការវិល​មក​វិញ​នៃ​ទីក្រុង​ឃើ​សុន​

​គូស្រករ​ទើប​រៀបការ​ថើប​គ្នា​នៅក្នុង​ទីក្រុង​ឃើ​សុន ដើម្បី​អបអរ​ការដែល​ទីក្រុង​ភាគខាងត្បូង​នេះ​ធ្លាក់​មក​ក្រោម​ការគ្រប់គ្រង​របស់​អ៊ុយ​ក្រែន​វិញ​កាលពី​ថ្ងៃ​សៅរ៍​