ដោយ៖តារារិទ្ធ(ភ្នំពេញ)កិច្ចសន្ទនាជាសកលរបស់អាស៊ានលើកទី២ (2nd ASEAN Global Dialogue)បានប្រារព្ធបើកនៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ។ កិច្ចប្រជុំនេះដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធា នអាសានឆ្នាំ២០២២និងមានការចូលរួមពីបណ្តាមេដឹកនាំអាស៊ាន, មេដឹកនាំប្រទេសដៃគូសន្ទនា,អគ្គលេខាធិការអង្គការអាស៊ាន និងប្រធានស្ថាប័នអន្តរជាតិនានាជាច្រើនទៀត។

កិច្ចសន្ទនាជាសាកលរបស់អាស៊ាន គឺជាកិច្ចប្រភេទពិសេស នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលប្រមូលផ្តុំមេដឹកនាំ និងអ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ មកពីបណ្តាប្រទេសអាស៊ាន និងអាស៊ីបូព៌ា និងអង្គការអន្តរជាតិសំខាន់ៗពិភាក្សាបញ្ហាប្រឈមពាក់ព័ន្ធ ដែលពិភពលោកកំពុងជួបប្រទះរួមមានបញ្ហាហិរញ្ញវត្ថុសកល បម្រែបម្រួល​អាកាសធាតុ ជម្លោះអន្តរជាតិ និងភាពតានតឹង អាហារ និងថាមពល សន្តិសុខក៏ដូចជាបញ្ហាជាច្រើនទៀតដើម្បីរកវិធីសាស្ត្រដែលតំបន់អាចរួមចំណែកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ។កិច្ចសន្ទ នាថាជាសកលរបស់អាស៊ានលើកទី១ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៩នៅរាជធានីបាងកកប្រទេសថៃ។

ថ្ងៃនេះជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ាននេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលចំនួន២ទៀតកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងត្រូវបិទបញ្ចប់នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។

មុននឹងឈានដល់ការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន នឹង ដឹកនាំកិច្ចប្រជុំចំនួន ០២ទៀតគឺកិច្ចសន្ទនាអា ស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ។ កិច្ចសន្ទនាអាស៊ានជាសាកល នឹងមានការយាង និងអញ្ជើ ញចូលរួមដោយមេដឹកនាំកំពូលរបស់អាស៊ាននិងប្រទេ សដៃគូសន្ទនាព្រមទាំងថ្នាក់ដឹកនាំអង្គការសកលជាច្រើនទៀតមានដូចអង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប,ធនាគារអភិវឌ្ឍអាស៊ី ADB,វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ(SCO)ជាដើម។

ដោយឡែកកិច្ចប្រជុំកំពូលអាស៊ីបូព៌ានឹងមានការយាងនិងអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកំពូលអាស៊ានជាមួយមេដឹកនាំប្រទេសចំនួន៨ផ្សេងទៀតរួមមាន ចិន អាមេរិក រុស្ស៊ី អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និង នូវែលហ្សេឡង់ ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទាំងពីរខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹង ប្រកាសបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធព្រមទាំងប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ាន ប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីដើម្បីធ្វើជាប្រធា នអាស៊ានបន្តពីកម្ពុជា៕