ដោយ៖តារារិទ្ធ(ភ្នំពេញ)ថ្លែងបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនិងពិធីផ្ទេរតំណែងប្រធានអាស៊ានជូនឥណ្ឌូនេស៊ី នៅរាជធានីភ្នំពេញ , ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស ថា «ខ្ញុំមានសេចក្តីរីករាយដែលកិច្ចប្រជុំកំពូលអា ស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញការគាំទ្រនិងភាពទន់ភ្លន់ដែលបានផ្តល់ ឱ្យដោយប្រទេសជាសមាជិកអាស៊ាននិងប្រទេសជាដៃគូនិងបាននាំមកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ ។

សម្តេចតេជោបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារអាស៊ានដើម្បីធានាដល់ភាពងាយស្រួលនិងផាសុកភាពសម្រាប់យើងរាល់គ្នានិងដើម្បីការបញ្ចប់ភាព ជាប្រធានអាស៊ានប្រកបដោយជោគជ័យ ៕