​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យោធា​ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​៣៦​គ្រឿង​ទៅ​កៀក​កោះ​តៃវ៉ាន់ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​យោធា​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​វិច្ឆិកា ។​

​ក្រសួង​បាន​និយាយថា យន្តហោះ​យោធា​ចំនួន​ដប់​គ្រឿង​បាន​ហោះ​កាត់​ខ្សែបន្ទាត់​កណ្តាល​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ខណ្ឌ​ចែក​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​ជាមួយនឹង​ចិន​ដីគោក ។​វា​រួម​មាន​យន្ត​​ហោះ​Shenyang J-11​និង​J-16​។​

​យន្ត​​ហោះ​Shenyang J-11 ,​J-16,​​​Chengdu J-10​ យន្តហោះ​ប្រឆាំង​នាវា​មុជទឹក​Y-8​​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​H-6​

​J-16​

​យន្តហោះ​Chengdu J-10​បួន​គ្រឿង​ទៀត យន្តហោះ​ប្រឆាំង​នាវា​មុជទឹក​Y-8​មួយ​គ្រឿង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​H-6​ចំនួន​បួន​គ្រឿង រួជា​មួយ​ដ្រូ​ន​បី​គ្រឿង​ក៏​ត្រូវ​បាន​ឃើញ​ហោះ​ក្បែ​រកោះ​​តៃវ៉ាន់​កាលពី​ថ្ងៃ​សៅរ៍​ផងដែរ​។

​យន្តហោះ​ប្រឆាំង​នាវា​មុជទឹក​Y-8

​សូមបញ្ជាក់​ថា តៃវ៉ាន់​និង​ចិន​បាន​បែក​ចេញ​ពី​គ្នា​នៅ​ឆ្នាំ​១៩៤៩​ក្រោយ​សង្គ្រាម​ស៊ីវិល​មួយ​ដែល​បាន​បញ្ចប់​ត្រឹម​ពួក​កុំម្មុយនីស្ត​ម៉ៅ​សេទុង​ចូល​គ្រប់គ្រង​ចិនដីគោក និង​កងកម្លាំង​ជាតិនិយម​ដឹកនាំ​ដោយ​​ជៀង កៃ​ជៀក ភៀសខ្លួន​ទៅ​បង្កើត​រដ្ឋាភិបាល​សេរី​មួយ​ផ្សេង​នៅលើ​កោះ​តៃវ៉ាន់​។​ទោះ​ជា​គ្រប់គ្រង​ដោយ​ខ្លួនឯង​ក៏​តៃវ៉ាន់​មិន​មាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​តែង​​ចាត់ទុក​វា​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ ដែល​នៅ​រង់ចាំ​ពេល​តែ​បង្រួបបង្រួម​គ្នា​ឡើង​វិញ​ក្រោម​គោលការណ៍​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​ដូច​នៅ​ហុងកុង​ឬ​ម៉ា​កាវ តែ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ បដិសេធ​។​

​ក្នុងពេល​កម្លាំង​ផ្តាច់ខ្លួន​កាន់តែ​ធ្វើ​យុទ្ធនាការ​ឆ្ពោះទៅ​ប្រកាស​ឯករាជ្យភាព​តៃវ៉ាន់​ក្រោម​ការគាំទ្រ​ពី​បរទេស ចិន​ក៏​កាន់តែ​បង្កើន​ការ​គំរាម​តៃវ៉ាន់​នៅ​ឆ្នាំនេះ រួម​មាន​ការបញ្ជូន​យន្តហោះ​ក្នុង​ទ្រង់ទ្រាយ​​ធំៗ​ចូល​កៀក​កោះនេះ ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​និង​បាញ់​កាំជ្រួច​រំលង​វា​ថែម​ទៀត​៕