ភ្នំពេញ:បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងអតីតតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុងហូ កាង (Sungho Kang) សហប្រធានវេទិកាប្រវត្តិសាស្រ្ត សម្រាប់សន្តិភាព អាស៊ីខាងកើត និងជំនួយការ បានមកទស្សនកិច្ចបណ្ណាល័យសម្ដេចម៉ែ និង «ពិព័រណ៍ក្តីសុបិនកម្ពុជា» ដែលរៀបចំដោយបណ្ណាល័យសម្តេចម៉ែនៃមជ្ឈម ណ្ឌលឯកសារកម្ពុជា នៅសាលមហោស្រពចតុមុខ ដើម្បីឧទ្ទិសថ្វាយព្រះបរមរាជវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួបព្រះប្រសូត្រ ១០០ ព្រះវស្សា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត៕សរន