កាន់តែកៀកៈគ​.​ជ​.​ប. ប្រកាស​ពីថ្ងៃ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ពីថ្ងៃ​ទី​៧-២៧ កក្កដា​

2068
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កា​ត់គ​.​ជ​.​ប​. បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំ​ពាង​រាស្ត្រ នីតិកាល​ទី​៦ និង​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការឃោសនា បោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា នេះ នៅ​សាលសន្និសីទ​សារ​ព័​ត៍​មាន ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ និង​អង្គការក្រៅរដ្ឋាភិបាល រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

គ​.​ជ​.​ប ប្រកាស​ពីថ្ងៃ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ពីថ្ងៃ​ទី​៧-២៧ កក្កដា​

​លោក​ឯម សុផាត ប្រធាន​ដឹកនាំ​អង្គប្រជុំ និង​ជា​សមាជិក​គ​.​ជ​.​ប បាន​ថ្លែងថា ការឃោសនាបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺមាន​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ការឃោសនាបោះឆ្នោត គឺ​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​គណបក្ស​និ​មួយៗ​ជូន​ដល់​អ្នកបោះឆ្នោត​។ ការ​ឃោសនា​គឺ​ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់​។ ការឃោសនា​ឧបករណ៍​បំពង​សម្លេង​ហាម​មិនឲ្យ​ចាក់​បំពង​សម្លេង​ក្បែរ​មន្ទីរពេទ្យ ឧ​ត្ត​មសិ​ក្សា សាលារៀន​។​គ្រប់​សកម្មភាព​ឃោសនា​របស់​គណបក្សនយោបាយ​ទាំងអស់​ត្រូវ​បញ្ឈប់​២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​។

​លោក​បាន​បញ្ជាក់ថា ការ​ហែរ​ក្បួន​ឃោសនា​យ៉ាងច្រើន​៤​ដង សូមអោយ​គ្រប់​គណបក្ស​ន​យ​បាយ​ទាំងអស់​គោរព​អោយបាន​ត្រឹមត្រូវ​។ គណបក្ស និង​បេក្ខជន ត្រូវគោរព​បទបញ្ជា នីតិវិធី​ក្រមសីលធម៌​។​ គណបក្ស​នយោបាយ និង​អ្នកគាំទ្រ​ត្រូវគោរព​តាម​វិធាន​បទ​ប្បញ្ញត្តិ ក្រមសីលធម៌​សម្រាប់​ភាគី​ពាក់ព័ន្ធ និង​គោរព​តាម​គោលការណ៍​គោរព​សិទ្ធិមនុស្ស​។
ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន ២០ ដែល​គ​.​ជ​.​ប​. បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​។ ក្នុងចំណោម​គណបក្ស​ទាំង ២០ នោះ គឺមាន​គណបក្ស​ចំនួន ៩ បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង ២៥ រាជធានី​ខេត្ត រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។ ចំណែក​គណបក្ស ដែល​ដាក់​បេក្ខជន​ឈរឈ្មោះ តិចជាងគេ គឺ​គណបក្ស​ខ្មែរ​ក្រោក និង​គណបក្ស​មាតុភូមិ​យើង ដែល​ឈរឈ្មោះ​នៅតែ ប្រាំមួយ​មណ្ឌល​ប៉ុណ្ណោះ​៕​MN

ទីតាំងផ្សាយពាណិជ្ជកម្ម