សម្ដេច​តេ​ជោ ហ៊ុន សែន ការផ្តល់​នាឡិកា ជូន​ថ្នាក់ដឹកនាំ​ប្រទេស​នានា នាពេលនេះ ចង់​បញ្ជាក់ថា ខ្មែរ​ធ្វើបាន​

​ដោយៈ តារា​រិ​ទ្ធ / ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​ថាៈ ការផ្ដល់​នាឡិកាដៃ ជូនទៅ​មេដឹកនាំ ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ ព័ន្ធ នៅ​កម្ពុជា គឺ​ចង់​បញ្ជាក់​ឲ្យ​ឃើញ ពីអ្វី​ដែល​ខ្មែរ​ធ្វើបាន​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​លទ្ធ ផល នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ថ្ងៃទី​១៣ វិច្ឆិកា ២០២២ ។​

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថាៈ ការផ្តល់​នាឡិកា ជូន​ដល់​ថ្នាក់ដឹកនាំ អាស៊ាន គឺជា​ការបង្ហាញ​ឲ្យ​ដឹងថា នេះ​គឺជា​អ្វីដែល​ខ្មែរ​អាចធ្វើ​បាន​។​

​សម្តេច​តេ​ជោ បាន​បន្តថាៈ “​យើង​ចង់បង្ហាញ​ពី​សមត្ថភាព​ដែល​ខ្មែរ អាច​ផលិត​នាឡិកា សម្រាប់​ពាក់បាន ។​

​សម្តេច​តេ​ជោ បាន​បន្តទៀតថាៈ សម្តេច​បាន​ពាក់​នាឡិកា​នេះ ក្នុង​កិច្ចប្រជុំ​អាស៊ាន រហូត ព្រោះ​វា​ជា​អនុស្សាវរីយ៍ នៃ​ការដឹកនាំ​ប្រជុំ​អាស៊ាន ។ ក៏ប៉ុន្តែ​សម្តេច មិន​បន្ត ធ្វើជា​ប្រធាន នៅ​លើក​ទី​៤ ទៀត​ទេ ដោយសារ​វ័យ​របស់ សម្តេច​នាពេលនោះ អាច​ជាង ៨០ ឆ្នាំ ហើយ​។​

​បើតាម​សម្តេច នាឡិកា​នេះ មានតែ ២៥ គ្រឿង ប៉ុណ្ណោះ ៕/V​