ដោយៈតារារិទ្ធ/ភ្នំពេញ:សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ​អាស៊ាន​មិនមែនជាកូនជឹងរបស់ប្រទេសណាមួយនោះទេ។

សម្ដេចតេជមានប្រសាសន៍បែបនេះនៅ ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា នៅវិមានសន្តិភាព ។

សម្តេចតេជោមានប្រសាសន៍ថា អាស៊ាន​មិនខ្វល់ថានរណា​ខឹងនរណាទេ​យើងទទួលយកស្មើៗគ្នា​។យើងស្ថិតនៅជាភាពកណ្ដាល។​ដូច្នេះយើងទទួលយកអ៊ុយក្រែនយើងមិនមែនធ្វើអាស៊ាន​គ្រា នន់តែដើម្បីបម្រើរុស្ស៊ីឬធ្វើអាស៊ានបម្រើអ៊ុយក្រែននោះទេ ។

សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា សមាគមអាស៊ាន​បង្កើតឡើង​ដើម្បីទាក់ ទងជាមួយដៃគូទាំងអស់​ដែលចង់ធ្វើទំនាក់ទំនងជាមួយយើងហើយសម្ដេចគិតថារុស្ស៊ីក៏គ្មានហេតុផលណាជំទាស់​រឿងដែលអាស៊ានទទួលយកអ៊ុយក្រែនក្នុងសន្ធិសញ្ញា TAC នោះដែរ៕