សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហើប​ថា បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីការបរទេស អ៊ុយ​ក្រែ​ន ជួបចរចា​ជាមួយ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​

​ដោយៈ តារា​រិ​ទ្ធ / ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹងថាៈ នៅក្នុង​ការជួប ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស អ៊ុយ​ក្រែ​ន សម្ដេច​បាន​បង្ហើប​ប្រាប់​ឲ្យ​រដ្ឋ មន្ត្រី​ការបរទេស អ៊ុយ​ក្រែ​ន ឲ្យ​ស្វែងរក​ការជួបពិភាក្សាគ្នា ជាមួយនឹង​រដ្ឋមន្ត្រី​ការ បរទេស​រុស្ស៊ី ដែល​កំពុង​នៅ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការចរចា បញ្ចប់សង្គ្រាម រ​វា ង​ប្រទេស​ទាំងពីរ​។​

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​ដូចនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​លទ្ធ ផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ថ្ងៃទី ១៣ វិច្ឆិកា ២០២២ ។​

​សម្តេច បាន​បន្តថាៈ ក៏ប៉ុន្តែ សម្ដេច​មានការ​សោកស្ដាយ ដោយសារ​រដ្ឋមន្ត្រី ការបរទេស នៃ​ប្រទេស​ទាំងពីរ ពុំបាន​ជួបគ្នា​នោះទេ ។ ប្រហែលជា​ប្រទេស ទាំងពីរ នៅតែ​ចង់​ឈ្នះ​ចាញ់​គ្នា ទៅលើ​ការវាយប្រហារ​គ្នា​បន្ត ៕/V​