ដោយៈ​តារា​រិ​ទ្ធ / ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ថាៈ នាឡិកាដៃ Made In Cambodia សម្រាប់​ជូន​ថ្នាក់ដឹកនាំ​អាស៊ាន និង​ដៃគូ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ មានតម្លៃ​ជាង ២ ម៉ឺន ដុល្លារ​អាមេរិក​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ឲ្យ​ដឹង នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​បង្ហាញ​អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ នៅ​វិមាន​សន្តិភាព​៕/V​