ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ សម្រេចបាន​៩៥​ភាគរយ​សមត្ថភាព​បូ​ម​ទឹក​ក្រៅ​កើនឡើង​៣​ដង​ធៀប​នឹង​ស្ថានីយ៍​ចាស់​

1397
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​២៧៣ ទំនប់ទួលគោក សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​សម្រេចបាន ប្រមាណ​៩៥​ភាគរយ​ហើយ ដែលមាន​សមត្ថភាព បូមទឹក​បាន​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​កើន​៣​ដង បើ​ធៀប​នឹង​ស្ថានីយ៍​បូមទឹក​ចាស់ ។​
​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា​នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង​បណ្តាញ​លូ​ជាច្រើន​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​ថែមទៀត​នោះ គឺ​ការកសាង​ស្ថានីយ៍​បូមទឹក​ធំៗ​ជាច្រើន​កន្លែង​ផងដែរ ។ ជាក់ស្តែង​សម្រាប់​ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល​សម្រេចបាន ប្រមាណ​៩៥​ភាគរយ​ហើយ ដោយមាន​បំពាក់​ម៉ូ​ទ័​រ​ចំនួន​៥​គ្រឿង ក្នុងនោះ​ទំហំ​៥​តឹក ២​គ្រឿង​និង ៦​តឹក ៣​គ្រឿង ដែលមាន​សមត្ថភាព​បូ​ម​ទឹកបាន​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី ពោលគឺ​កើន​៣​ដង បើ​ធៀប​នឹង​ស្ថានីយ៍​បូមទឹក​ចាស់ ។​
​លោក​ប្រធាន​មន្ទីរ បាន​បន្តទៀតថា​៖ ចំពោះ​កិច្ចការងារ​ដែល​ក្រុមការងារ​ត្រូវ​បង្ហើយ​នោះ គឺ​នៅសល់​ផ្នែក​ខាងមុខ ស្ថានីយ​មួយចំនួន ដោយ​យើង​ត្រូវ​បន្ត​បុក​ស៊ី​ផាយ ប​ង្ដើ​ត​ជា​អាង​ស្តុ​ប​ទឹក និង​ម្យ៉ាងទៀត​ដើម្បី​ការពារ​ការរំលោភ ទន្ទ្រាន កាន់កាប់​យក​តួ​ប្រឡាយ​បន្តទៀត​។​ក្រៅពី​ការស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២​ហើយ ការស្ថាបនា​បុក​ស៊ី​ផាយ និង​សាងសង់​ផ្លូវ​ជាប់​ប្រឡាយ​ស្ថានីយ​នេះ ក៏​ត្រូវបាន​អនុវត្ត​ផងដែរ ហើយ​បើ តាម​គម្រោង​មាន​តួ​ប្រឡាយ​ទំហំ​១៣​ម៉ែត្រ និង​ផ្លូវ​នៅជាប់​មាត់​ប្រឡាយ​ទំហំ​៥​ម៉ែត្រ​។​ចំណែក​កំណាត់​ផ្លូវ​រថភ្លើង​ចាប់ពី​ផ្លូវ​៧០(​ទំនប់ទួលគោក​) ដល់ ផ្លូវ​R១០​ក៏​និង​ត្រូវ​ស្ថាបនា​ជំនួស​ផ្លូវ​រថភ្លើង​ទំហំ​ទទឹង​១០​ម៉ែត្រ​ផងដែរ ។​ក្នុងនោះ​លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ទៀតថា​៖ ក្រោយពី​ស្ថាបនា​ប្រឡាយ​ស្ថានីយ៍​ទួលគោក​ទី​២​នេះ រួច​តំបន់​មួយចំនួន​ដែល​ធ្លាប់​លិចលង់ នៅ​ទួលគោក​និង​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​នឹង​លែង​ទទួលរង​ការលិចលង់​ហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម