ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់អាស៊ាន លើកទី២៩ ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ។

សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដឹកនាំដោយលោក ឧត្តមសេនីយ៍ ខៀវ សា ម៉េត ដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

សូមបញ្ជាក់ថា មហាសន្និបាតនេះ មានការចូលរួមពីសំណាក់ប្រធាន និងតំណាងសមា ជិកសហព័ន្ធបាល់ទាត់អាស៊ាន តំណាងសហព័ន្ធបាល់ទាត់ពិភពលោក FIFA អគ្គលេខាធិការរង សហព័ន្ធបាល់ទាត់ទ្វីបអាស៊ីប្រធានសហព័ន្ធបាល់ទាត់ជប៉ុន ប្រធានសហព័ន្ធបាល់ទាត់អូស្រ្តាលី អនុប្រធានសហព័ន្ធបាល់ទាត់ អារ៉ាប៊ីសាអូឌីត អនុប្រធានសហព័ន្ធបាល់ទាត់ សាធារណរដ្ឋប្រជាមានិតចិន អគ្គលេខាធិការរង សហព័ន្ធបាល់ទាត់ចិនតៃប៉ិ អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េ និងដៃគូពាណិជ្ជកម្ម សហព័ន្ធកីឡាបាល់ទាត់អាស៊ាន៕/V