​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អ៊ុ​យក្រែន លោក​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី កាលពី​ថ្ងៃ​ចន្ទ​បាន​ចោទប្រកាន់​ទាហាន​រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​តំបន់​ក្រុង​ឃើ​សុន ដែល​មួយ​ផ្នែក​​ត្រូង​កងកម្លាំង​អ៊ុ​យក្រែន​ចូល​កាន់កាប់​វិញ​ក្រោយ​រុស្ស៊ី​ដកចេញ​។​

​លោក​បាន​អះអាង​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​«​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ចងក្រង​ទុកជា​ឯកសារ​នូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី​ចំនួន​ជាង​៤០០​។​សាកសព​ជន​ស៊ីវិល​និង​ទាហាន​ត្រូវបាន​រកឃើញ​។​​យោធា​រុស្ស៊ី​បន្សល់​ទុក​ស្លាកស្នាម​នៃ​ភាព​សាហាវ​របស់​ខ្លួន​ដូច​នៅ​តំបន់​ដទៃ​ទៀត​នៃ​ប្រទេស​អ៊ុយ​ក្រែន​ដែល​ខ្លួន​បាន​ចូល​ទៅ​ដល់​»​។​

​ទោះជា​យ៉ាងណា​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រមិន​អាចរ​កការប​ញ្ជាក់​ដោយ​ឯករាជ្យ​បាន​ទេ នៅពេល​រុស្ស៊ី​តែង​អះអាងថា ទាហាន​របស់​ខ្លួន​មិន​បាន​ផ្តោត​ការវាយប្រហា​រលើ​ជន​ស៊ីវិល​ទេ​។​

​ផ្នូរ​កប់​សព​ធំៗ​ត្រូវបាន​រកឃើញ​នៅ​កន្លែង​ជាច្រើន​នៅ​ទូទាំង​អ៊ុយ​ក្រែន​ចាប់តាំងពី​រុស្ស៊ី​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន​អ៊ុ​យក្រែន រួម​មាន​សាកសព​ជន​ស៊ីវិល​ដែល​បញ្ជាក់​ភស្តុតាង​អំពី​ការធ្វើ​ទារុណកម្ម ត្រូវបាន​​រកឃើញ​នៅក្នុង​តំបន់​ខា​គី​វ​និង​ប៊ូ​ចា ក្បែរ​ទីក្រុង​គៀវ​។ អ៊ុយ​ក្រែន​ចោទប្រកាន់​ទាហាន​រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទាំងនោះ។​

​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​មួយ​កាលពី​ខែតុលា​បាន​និយាយថា ឧក្រិដ្ឋកម្ម​សង្គ្រាម​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅក្នុង​អ៊ុ​យក្រែន និង​ថា​កងកម្លាំង​រុស្ស៊ី​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​«​ភា​​គ​ច្រើន​»​នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​សង្គ្រាម​។​

​សូមបញ្ជាក់​ថា ទាហាន​អ៊ុយ​ក្រែន​បាន​ចូល​ដល់​កណ្តាល​ក្រុង​ឃើ​សុន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ក្រោយ​រុស្ស៊ី​បោះបង់​វា​ចោល​បន្ទាប់​ពី​កាន់កាប់​វា​តាំង​ពី​ដើមដំបូង​នៃ​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​នៅ​ខែ​កុម្ភៈ​។​

​ឥឡូវ​ក្រុមហ៊ុន​ទឹក​ភ្លើង​កំពុង​ធ្វើការ​ស្តារ​ការផ្គត់ផ្គង់​អគ្គិសនី​និង​ទឹក​ព្រមទាំង​ហេដ្ឋារចនាសម្ពន្ធ​ដែល​ខូចខាត​ឡើងវិញ ខណៈ​ផ្ទះ​ភាគច្រើន​មិន​មាន​អគ្គិសនី​និង​ទឹកស្អាត​ប្រើ​ទេ​។​កាលពី​ថ្ងៃអាទិត្យ ទោះជា​​ការបាញ់​កាំភ្លើង​ត​គ្នា​បាន​លាន់​ឮ​ពេញ​ទីក្រុង​និង​អាកាសធាតុ​ត្រជាក់ តែ​វា​មិន​បាន​រារាំង​ប្រជាជន​ចេញមក​អបអរ​ការវិល​មក​នៅ​ក្រោម​ការគ្រប់គ្រង​រប​ស់អ៊ុយ​ក្រែន​វិញ​ទេ ។​

​ក្នុងពេល​ជាមួយគ្នា លោក​ហ្សេ​ឡេន​ស្គី បាន​ព្រមាន​អ្នក​ក្រុង​ឃើ​សុន​អំពី​គ្រាប់មីន​ដែល​ទាហាន​រុស្ស៊ី​បន្សល់ទុក និង​ថា​«​ស្ថានការណ៍​នៅឃើ​សុន បន្ត​នៅ​គ្រោះថ្នាក់​ណាស់​»​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បាន​និយាយថា កងកម្លាំង​របស់​ខ្លួន​បាន​ចាប់​យក​មក​វិញ​ភូមិ​ចំនួន​១៧៩​និង​ទឹកដី​ប្រមាណ​៤.៥០០​គីឡូម៉ែត្រ​ការ៉េ​នៅតាម​ទន្លេ​ឌី​នី​ប្រូ​(Dnipro)​ចាប់​​តាំងពី​ដើម​សប្តាហ៍​មុន​។​

​នាយក​ឧត្តមសេនីយ៍កងទ័ព​អ៊ុយ​ក្រែន​បាន​និយាយថា ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​កំពុង​កើតមាន​នៅ​តាម​រណសិរ្ស​ខាងកើត​ក្នុង​តំបន់​ដូណិត​ស​ខ៍ និង​លូ​ហាន​ស​ខ៍​។​នៅ​២៤​ម៉ោង​មក​នេះ​មាន​ការបាញ់​កាំជ្រួច​​និង​កាំភ្លើង​ធំ​នៅ​ស៊ូ​មី​, ខា​គី​វ​,​លុន​ហា​នស​ខ៍ ,​ហ្សា​ប៉ូរី​ហ្ស៍​ហ្សី​យ៉ានិ​ង ដូណិត​ស​ខ៍​៕

​ប្រធានាធិបតី​ហ្សេ​ឡេន​ស្គី​ចោទប្រកាន់ថា​ទាហាន​រុស្ស៊ី​ប្រព្រឹត្ត​ឧក្រិដ្ឋ​សង្គ្រាម​នៅឃើ​សុន​

​អាជ្ញាធរ​អ៊ុយ​ក្រែន​គាស់​សាកសព​ចេញពីផ្នូ​រ​រួម​នៅកន្លែងមួយក្បែរទីក្រុងអ៊ីហ្ស៊ីយូមកាលពីខែកញ្ញាដើម្បី​ស្វែងរក​ដាន​ពី​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​ទាហាន​រុស្ស៊ី​