​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​នៅ​អំឡុង​ពេលនេះ​លោកអ្នក​ដែលមាន​ការងារ​លំនឹង ហើយ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ផ្លាស់ប្តូរ​ការងា​រសោះ​ឡើយ ពីព្រោះ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​”​ទន្សាយ​ក៏​រួច ត្រី​រ៉ស់​ក៏​រួច​” ។​ក្នុងថ្ងៃនេះ​ដែរ​បើទោះបី​ធ្វើ​អ្វី​តែង​កើត​នូវ​បញ្ហា​រាំងស្ទះ ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​រឿង​រាវ​ទាំងនេះ​មិនអាច​ចូល​យាយី​កើត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​អង្គុយ​ស្ងាប​ច្រើនជាង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​អ្វីៗ​មាន​ភាពល្អប្រសើរ ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គឺមាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​គ្រាន់​គាប់ប្រសើរ​ផងដែរ​។​បើ​លោកអ្នក​ចង់​ជ​ជជែក​កិច្ចការងារ​អ្វី​ក៏ដោយ​ងាយ​ឆាប់​ចប់ និង​ទទួលបាន​ផល​លឿន​ទៀតផង​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួល​ការជួយជ្រោមជ្រែង​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​។​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​វិញ​លោកអ្នក​អាច​សម្រុក​បាន​ទាំង​ក្នុង​រឿង​ការងារ បញ្ហា​ប្រាក់កាស និង​រឿង​ផ្ទាល់ខ្លួន​ព្រោះថា​តែង​ទទួលផល​ល្អ​ត្រឡប់មកវិញ​គ្រាន់​ស្រួលខ្លួន​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បានល្អ​ពីព្រោះថា​ងាយ​ជួប​នូវ​រឿង​រាវ​យាយី​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ជជែក​ចរចា​ឬ​តថ្លៃ​ក្នុង​រឿង​អ្វីមួយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ និង​ការគ្រប់គ្រង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ផង​ក៏​អាច​ចាប់ផ្តើម​ពេលនេះ​ពេញ​បាន​ផងដែរ​។​ការប្រកប​ការងារ​អ្វី​តែង​ផ្តល់​ផល​ល្អ និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេពី​ព្រោះ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ពេលនេះ​ផល​ល្អ និង មិនល្អ​នៅតែ​លាយឡំ​គ្នា​នៅឡើយ ហើយ​ពិសេស​ផល​មិនល្អ​ហាក់​មាន​ច្រើនជាង ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​សម្ពាធ​ច្រើន​បន្តិច ហើយ​កិច្ចការងារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅរួច​។​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ពេលនេះ​លោកអ្នក​អាច​លេចចេញ​នូវ​បញ្ហា​សុខភាព​ដែល​ភាគច្រើន​ផ្តើមចេញ​មកពី​បញ្ហា​បរិស្ថាន​ជុំវិញខ្លួន ហេតុនេះ​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​រាល់​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។
​រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​ចំពោះ​អ្នកធ្វើ​ជំនួញ​បើ​ចង់​បណ្តាក់ទុន​រកស៊ី​លើ​អ្វីមួយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​មាន​ច្រើន ហើយ​ពិសេស​អាច​នឹង​ជួប​បញ្ហាលំបាក​នាគ្រា​ខាងមុខ​ថែមទៀត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ​ច្រើន​ផ្នែក​ក្នុងនេះ​មិន​ថា​ជា​កិច្ចការងារ ឬ​បញ្ហា​ប្រាក់កាស​មានការ​រីកចម្រើន​ឈានទៅ​មុខជា​និច្ច​។​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ត្រូវ​ចងចាំ​ថា ការរស់នៅ​បើ​យើង​ប្រើ​អារម្មណ៍​តានតឹង នោះ​បញ្ហា​ទាំងអស់​ក៏​មិនអាច​ដោះស្រាយ​ចេញ​ដែរ វា​មានតែ​បង្កើត​រឿង​រាវ​ចូល​បន្ថែមទៀត ។​លោកអ្នក​តោង​តែ​ចេះ​បើក​ចិត្ត​ទូលាយ​ជាង​នេះ​ទើប​ប្រសើរ​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ការប្រកប​ការងារ​ឃើញថា​មាន​ភាព​ចម្រើន​លូតលាស់ និង​ចង់​ធ្វើ​អ្វីមួយ​តែង​សម្រេច​លទ្ធផល​ត្រឡប់មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​រាល់​ការចេញ​ធ្វើ​ជំនួញ​តូចធំ​ឃើញថា​មានការ​លូតលាស់​ទៅមុខ​ប្រសើរ ហើយ​បើ​លោកអ្នក​ចង់​ពឹងពាក់​ន​ណារ​ម្នាក់​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​ក្នុង​ការរស់នៅ​របស់លោក​អ្នក​ពុំ​ត្រូវ​នៅ​ស្ងៀម​ឡើយ ពិសេស​ត្រូវធ្វើ​អ្វី​ថ្មីៗ​ឬ​រក​មធ្យោបាយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ទើប​មានការ​រីកចម្រើន​នាគ្រា​ខាងមុខ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​លំនឹង​ល្អ ហើយ​ទោះ​ប្រកបការងារ​ឬ​បញ្ហា​ផ្ទាល់ខ្លួន​មាន​សភាព​ស្ងប់ស្ងាត់​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើត​ភាព​រកាំចិត្ត​បន្តបន្ទាប់​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​មិនល្អ​ហើយ ត្រូវ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​ពីព្រោះថា​អាច​នឹងមាន​រឿង​រាវ​ពុំ​ល្អ​កើតឡើង​មួយ​ជាន់​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​ស្ត្រី​អាច​ជួប​នូវ ដំណើរ​ជីវិត​ផ្លាស់ប្តូរ​មក​មិនសូវ​ល្អ​ទាំង​ក្នុង​រឿង​ការងារ ប្រាក់កាស និង​រឿង​ផ្ទាល់ខ្លួន​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​លំនឹង​ល្អ ហើយ​ទោះ​ប្រកបការងារ​ឬ​បញ្ហា​ផ្ទាល់ខ្លួន​មាន​សភាព​ស្ងប់ស្ងាត់​ដែរ​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើត​ភាព​រកាំចិត្ត​បន្តបន្ទាប់​៕

 

 

​ ​