ដោយៈ សម្បត្តិ / ភ្នំពេញៈ​ រថយន្តនីសាន់ ពាក់ស្លាកលេខ ខេមរភូមិន្ទ​ ដឹកគ្រឿងញៀន ចេញពីរាជធានីភ្នំពេញ បំណងឆ្លងទៅខេត្ ​ក្នុងល្បឿនលឿន ជ្រុលបុករថយន្ត ពីរគ្រឿង បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ ​ខណៈ សមត្ថកិច្ច​ចុះពិនិត្យរកឃើញថ្នាំញៀន ២០០ គីឡូក្រាម នៅក្នុងរថយន្តនោះ។

ហេតុការណ៍​នេះ បានកើតតឡើង កាលពីវេលាម៉ោង ១១និង៣០នាទី យប់​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវជាតិលេខ១​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថាៈ​ មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកនីសាន់​ ពណ៌ត្រេអ៊ី​ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-1415​ បើកបរតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីទិសខាងលិច ទៅខាងកើត​ក្នុងល្បឿនលឿ ​ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករថយន្ត ម៉ាកតូយ៉ូតា ព្រូស​ និងរថយន្ត ម៉ាកហុងដា ស៊ី អ វី (Honda CRV) បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ ភ្លាមនោះ តៃកុងរថយន្តបង្ក ពាក់ស្លាកលេខ ខេមរភូមិន្ទ​ បានគេចខ្លួនបាត់។

បន្ទាប់មក សមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេត ​ពិនិត្យជាក់ស្តែងឃើញ នៅក្នុងរថយន្ត​បង្ក មានកេសបិទជិត ដោយមានការសង្ស័យ ទើបនាំយកមកត្រួតពិនិត្យ នៅអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ ហើយរកឃើញមានថ្នាំញៀន ចំនួន ២០០ គីឡូក្រាម។

ក្រោយកើតហេតុ ភាគីរថយន្ត ម៉ាកតូយ៉ូតា ព្រូស​ និងរថយន្ត ម៉ាកហុងដា ស៊ី អ វី បានសុំយករថយន្ត ទៅជួសជុលដោយខ្លួនឯង ដោយសារតែរថយន្តបទល្មើស ជាអ្នកបង្ក ទើបសមត្ថកិច្ច ឲ្យភាគីរងគ្រោះ យករថយន្ត ទៅជួសជុលខ្លួនឯងទៅ។​ ដោយឡែក រថយន្តបង្ក មានទាំងគ្រឿងញៀន សមត្ថកិច្ច កំពុងស្រាវជ្រាវ តាមចាប់ជនល្មើស យកមកដាក់ទោស តាមច្បាប់៕ V / N