ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនីរាំកម្ពុជា ដណ្តើមមេដាយជាច្រើន គ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡារាំ ជ្រើសរើសជើងឯក ពិភពលោក “ WDSF Superstar Championship 2022 ” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីថ្ងៃទី១១ ដល់ ១៣ ខែវិចិ្ឆកា ឆ្នាំ២០២២។

អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បាននិយាយថាៈ ការប្រកួតនេះ មានប្រទេសចូលរួម ចំនួន ១៥ រួមមាន អូស្ត្រាលី កម្ពុជា ចិន អាល្លឺម៉ង់ ប្រទេសអ៊ីតាលី ប៉ូឡូញ ចិនតៃប៉ិ ហុងកុង ម៉ុងហ្គោលី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម កូរ៉េ ប្រទេសបារាំង ចំណែកសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ ចំនួន ១៣ រូប ចូលរួម។

រីឯលទ្ធផល កីឡាករ សេង សុគីម និងកីឡាការីនី ម៉ូវ ដានីតា រាំវិញ្ញាសា Adults Grade E2 Latin Rumba Rank 01 ឈ្នះមេដាយមាស មេដាយប្រាក់ វិញ្ញាសា Adults Grade D Latin Cha cha Rumba Rank2 មេដាយប្រាក់ Adults Grade E3 Latin Jive Rank2 មេដាយប្រាក់ Adults Grade E4 Latin Samba Rank 2 មេដាយប្រាក់ Adults Grade E5 Latin Paso Double Rank2 មេដាយប្រាក់ មេដាយសំរិទ្ធ វិញ្ញាសា Adults Grade C Latin CRJ Rank 3 មេដាយសំរឹទ្ធ។

កីឡាការិនី សុខ ចិន្តា លើវិញ្ញាសា កីឡារាំឯកត្តជន Latin Dance វិញ្ញសា Latin adult grade B Rank7 ចង្វាក់ SCRJ ចំណាត់ថ្នាក់ទី៧ Latin adult grade D Rank 2 ចង្វាក់ CR មេដាយប្រាក់ Latin adult grade C Rank 4 ចង្វាក់ CRJ ចំណាត់ថ្នាក់ទី៤។ កីឡាការីនី សាន រ៉ូហ្សា San Rosa- និងកីឡាករ ភុន ស៊ី វុត្រា Phun Sivutra ។ ប្រកួតវិញ្ញាសា Latin Dance រាំគូ បានទទួលមេដាយប្រាក់ លើវិញ្ញាសា Youth Grade D Latin CR Rank2 មេដាយប្រាក់ វិញ្ញាសា Youth Grade D Standard Waltz Tango Rank2។

កីឡាការិនី សាន រ៉ូហ្សា ប្រកួត វិញ្ញាសាឯកត្តកជន Standard Dance៖Grade F 2adult standard Tango Rank1 បានមេដាយមាស។ វិញ្ញាសា F1adult standard Waltz Rank2 មេដាយប្រាក់ និងវិញ្ញាសា FD adult standard Waltz, Tango Rank1 មេដាយមាស។

កីឡាករ សេង សុខគ័ង Sengsokkorng វិញ្ញាសាកីឡារាំឯកត្តជន Standard Dance លើវិញ្ញាសា Grade F1 Adult Standard waltz Rank3 មេដាយសំរឹទ្ធ Grade FD Adult Standard waltz and tango Rank មេដាយប្រាក់។

កីឡាករជុំ លីហៀង LY HEANG និងកីឡាការិនី ឱ រក្សា Or REKSA លើវិញ្ញសា vent Grade D Adult Latin ចង្វាក់ Cha Cha Cha Rumba Rank1 បាន មេដាយមាស។ កីឡាករ ជុំ ភូណាន់ លើវិញ្ញាសា rade FC adult Latin 2nd place មេដាយប្រាក់ ចង្វាក់ CRJ Rank 2 ចំណាត់ថ្នាក់លេខ២ និង Grade FD adult standard 3rd មេដាយសំរឹទ្ធ ចង្វាក់ WT Rank3 ចំណាត់ថ្នាក់លេខ៣៕/V-PC