ដោយៈប,ជ័យ / បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក បោន ប៊ិន សមាជិក អចិន្ត្រៃយ៍ គណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមាន ជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកភ្នំស្រុក រួមនឹងក្រុមការងារបានអញ្ជើញចុះមូលដ្ឋានពិនិត្យមេីលទីស្នាក់ការគណបក្សប្រជាជនឃុំទាំង៦ ក្នុងស្រុកភ្នំស្រុក ព្រ មទាំងជួបសំណេះសំណាលជាមួយនឹងក្រុមការងារ សមាជិក-សមាជិកាគណបក្សឃុំ និងបាននាំយក អង្ករ និងគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនទីស្នាក់ការគណបក្សឃុំសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋដែលមានជួបការលំបាក ៕ N