ដោយ៖តារារិទ្ធ(ភ្នំពេញ)ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីញូហ្សេលែនបាន ឯកភាពគ្នាជំរុញ​បង្កើន​សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការជំរុញពាណិជ្ជកម្មដែល​មាន​ស្រាប់និងស្វែងរកសក្ដា នុពលដែលមានបន្តទៀតដូចជាវិស័យអប់រំ វិស័យ សេដ្ឋកិច្ច វិនិយោគ និងការតភ្ជាប់ជាដើម។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះបន្ទាប់ពី​ជំនួប​ពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី Jacinda Ardernនាយករដ្ឋមន្ត្រី ញូវហ្សេលែននារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាពក្នុងខណៈដែលលោកជំទាវ​អញ្ជើញ​មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១និងកិច្ចប្រជុំពាក់ ព័ន្ធ​នៅកម្ពុជា។

ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន និង លោកស្រីនាយករដ្ឋមន្ត្រីបាន​ពិភាក្សាគ្នាលើប្រធានបទបីគឺ ទី១ គឺកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធទី២គឺបញ្ហាតំបន់ និងទី៣គឺកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងញូវហ្សែលែន។

សម្រាប់ប្រធានបទទី១ លោកស្រីនាយករដ្ឋមន្ត្រីបានគោរពវាយតម្លៃខ្ពស់ចំពោះ​ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគ ជ័យយ៉ាងត្រចះ​ត្រចង់។ប្រធា នបទទី២ លោកស្រីបានគោរពវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង​របស់​សម្ដេចតេជោនាយករដ្ឋមន្រ្ដីក្នុងការជួយស្វែងរកដំ ណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ាលើក​ទឹកចិត្តនិងជំរុញមីយ៉ាន់ ម៉ាឱ្យអនុវត្តន៍នូវកិច្ចព្រមព្រៀងឯកច្ឆ័ន ៥ចំណុចរបស់មេដឹក​នាំ​អាស៊ានដើម្បីជួយមីយ៉ាន់ម៉ាស្វែងរកសន្តិភាព ស្ថិរភាព ត្រឡប់ទៅរកភាពប្រក្រតីនិង​មាគ៌ាប្រជាធិបតេយ្យនិងដើម្បី នាំអាស៊ានត្រឡប់មក១០ប្រទេសវិញ។

ចំណែកប្រធានបទទី៣ សម្ដេចតេជោនាយករដ្ឋមន្រ្ដីនិងលោកស្រីនាយករដ្ឋ​មន្ត្រីបានឯកភាពគ្នាជំរុញបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការជំរុញពាណិជ្ជ កម្មដែលមានស្រាប់និងរកសក្ដានុពលដែលមានទៀតដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិនិយោគ វិស័យតភ្ជាប់ ក៏ដូចជាវិស័យកសិកម្ម ដែលអ្នកវិនិយោគ នូវែលហ្សេឡង់អាចមក បណ្ដាក់ទុនវិនិយោគ១០០ភាគរយសម្រាប់បង្កើតរោងម៉ាស៊ីន​កិនស្រូវ ឡសម្ងួត ឃ្លាំងនិងប្រមូលទិញស្រូវពីកសិករកម្ពុជាកិនហើយនាំចេញទៅ​ប្រទេស​ញូវហ្សេលែនផងឬនាំចេញទៅ ប្រទេសដទៃទៀតផង៕