ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ម្រ័ក្សណ៍​

(​ម្រាក់​)

​នាមសព្ទ​

( សំ​. ម្រ​ក្សណ​; បា​. ម​ក្ខ​ន ” ជ័រ​ឬ​ប្រេង​សម្រាប់​លាបលន​; ការ​លាបលន​; ដំណើរ​លុប​បំបិទ​គុណ​គេ ” ) ឈ្មោះ​ជ័រ​កើត​អំពី​ដើម​គ្រើល​មាន​សម្បុរ​ខ្មៅ​ក្លិន​ហាង​ឆួល សម្រាប់​ប្រើការ​លាបលន : លាប​ម្រ័ក្សណ៍ ។ ម្រ័ក្សណ៍បារាំង ម្រ័ក្សណ៍​ដែល​នាំ​មកពី​ប្រទេស​បារាំង ។ ម្រ័ក្សណ៍រោល ចំហាយ​ម្រ័ក្សណ៍​ដែល​រោល​ស្បែក​មនុស្ស​ឲ្យ​ឡើង​ផេរ​កន្ទឹស​ស្កៀប​ខ្លាំង​បណ្ដាល​ឲ្យ​ចង់តែ​អេះ ( សរសេរ​ក្លាយជា ម្រាក់ យូរអង្វែង​ណាស់​មកហើយ​, ត្រូវ​សរសេរ ម្រ័ក្សណ៍ វិញ​ទើប​ត្រឹមត្រង់​តាម​ប្រភព​នៃ​ពាក្យ ) ។​

​យុគលពិន្ទុ​

(​យុ​គៈលៈ​ពិន​-​ទុ​)

​នាមសព្ទ​

( សំ​. បា​. យុគល “​គូ​” + វិន្ទុ ឬ ពិន្ទុ “​តំណក់​; ចំណុច​” ) ចំណុច​មួយគូ​ឬ​ចំនុច​ពីរ​ទន្ទឹមគ្នា ( ម​. ព​. ពិន្ទុ ផង ) ។ ពាក្យសន្មត​ឲ្យ​ជា​ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង ( : ) ដូចគ្នា​នឹង ដឺ​ពង់​ត៍ ( Deux points ) របស់​បារាំងសែស​, សម្រាប់​ប្រើ​ចុច​ពី​ខាងមុខ​អក្សរ​ដែលមាន​សំឡេង​ជា អៈ​, អាៈ​, អេៈ ជាដើម ដូចជា ខេមរៈ​, ធុរៈ​, ភារៈ​, មរណៈ​, លក្ខណៈ​, សក្ការៈ​, ស្រៈ​, អក្ខរៈ​, អ៊ីថាៈ​, អេៈអុៗ​, រអេះរអុ ជាដើម​; ប៉ុន្តែ​ពាក្យ​ដែលជា សមាសនាម មាន​ដើម​ថា កម្ពុជរដ្ឋ​, ខេ​មរ​ជាតិ​, មគធភាសា​, មរណភាព​, រាជបុត្រ​, សក្ការបូជា​, អក្ខរវិធី ( ក័​ម​-​ពុ​ជៈ​រ័​ត​, ខេ​ម៉ៈ​រ៉ៈ​ជាត​, មៈ​គៈ​ធៈ​ភាសា​, មៈរៈណៈភាប​, រា​ជៈ​បុ​ត​, ស័ក​កា​រ៉ៈ​បូជា​, អ័ក​ខៈ​រ៉ៈ​វិធី ) នេះ​កុំ​ចុច​អក្សរ​កណ្ដាល​ជា កម្ពុ​ជៈរ​ដ្ឋ​, ខេមរៈ​ជាតិ​, មគធៈ​ភាសា​, មរណៈភាព​, រា​ជៈ​បុត្រ​, សក្ការៈបូជា​, អក្ខរៈវិធី ដូច្នេះ​ឡើយ ។ មួយទៀត​, យុគលពិន្ទុ នេះ​មិនមាន​សំឡេង​ទេ សម្រាប់​ប្រើ​ជា​គ្រឿង​សម្គាល់ការ​ចង្អុល​ពាក្យ​ឬ​សេចក្ដី​ខាងមុខ ដែលជា​ឧទាហរណ៍​ឬ​ជា​ព័ស្តុតាង​ជាដើម​, ដូចជា ម្ដាយ​និយាយថា​
​កូន​, ឯង​ខំប្រឹង​រៀនសូត្រ​ទៅ ទាន់​ខ្លួន​នៅ​ក្មេង​! ( ម​. ព​. វណ្ណយុត្ត ផង ) ។​

​រមាស់​

​នាមសព្ទ​

​រោគ​ស្បែក​ដែលមាន​មេក្រមី​បណ្ដាល​ឲ្យ​មានការ​រសឹបៗ ឆៀបៗ​នាំ​ឲ្យ​ចង់​អេះ​ឲ្យ​ចង់​ចុច​
​កើត​រមាស់​, អេះរមាស់ ។​

កិរិយាសព្ទ​

​នាំ​ឲ្យ​ចង់តែ​អេះ​ឬ​ឲ្យ​ចង់តែ​ចុច​
​អញ​រមាស់​ខ្នង​ណាស់​អេះ​ឲ្យ​គ្នា​បន្តិច ! ។ ព​. ប្រ​. រមាស់ចិត្ត ចិត្ត​ភ្នកនឹក​ចង់​ធ្វើ​,…​។ រមាស់មាត់ បណ្ដាល​ឲ្យ​ចង់តែ​បង្ហើប​មាត់​និយាយ​។ ( ព​. កា​. ) : មនុស្ស​រមាស់មាត់ ពិបាក​ឃាត់​ឲ្យ​នៅ​ស្ងៀម ហេតុ​ចិត្ត​នៅជាប់​ជៀម ស្ងៀម​ពុំ​កើត​ព្រោះ​រមាស់ ។​

​រ៉ា​

​កិរិយាសព្ទ​

​អេះ​; ហ្ន៎ះ ! ឬ ណា៎ !; ចុះ​; ភ្លាម​; … ។ ទៅ​រ៉ា ទៅ​អេះ ! : បើ​មាន​ច្រើន​ទៅ​រ៉ា ខ្ញុំ​នឹង​ចែកជូន​អ្នកខ្លះ ! ។ ពាក្យ​នេះ​ច្រើន​ប្រើ​ក្នុង​កាព្យ​ឬ​ទំនុកច្រៀង​, ដូចជា : ឆាប់​រ៉ា ឆាប់​ភ្លាម ឬ​ឆាប់​ហ្ន៎ះ ! : ហៃ​កូន​មាសម្ដាយ មក​អាយ​ឆាប់​រ៉ា មក​បៅ​ហើយ​បា ដេក​ទៅ​កុំ​យំ ។ មក​អាយ​រ៉ា មក​អាយ​ហ្ន៎ះ​! ឬ​មក​អាយ​ភ្លាម : ហៃ​មាស​កែវពិសី ចូរ​ប្អូនស្រី​មក​អាយ​រ៉ា បង្អង់​យូរ​ដល់​ណា ឲ្យ​បងកើត​ទុក្ខព្រួយ​ម្នេញ ។ មើល​រ៉ា មើលចុះ : ដើម​ព្រីង​ដុះ​អម​ដើម​ព្រូស ជិត​ដើម​ជន្លូស ប្អូន​អើយ​មើល​រ៉ា ។ សិន​រ៉ា សិន​ណា៎ ! ឬ សិន​ទៅ ! : ហៃ​ប្អូន​ពិសី សូម​ឲ្យ​បង​ខ្ចី ស្បៃ​នាង​សិន​រ៉ា ជាទី​រឭក នឹក​ដល់​កនិដ្ឋា ទោះបី​ម្ដេច​ម្ដា ចូរ​ឲ្យ​កុំ​ខាន ។ អឺយរ៉ា ពាក្យ​សម្រាប់​កែម​ស៊ែម​ពាក្យកាព្យ​ឬ​ទំនុកច្រៀង តាម​ទំនង​ដែល​គួរ​ប្រកប​, ដូចជា : ស្រី​អើយ​អឺយរ៉ា​ឱ​ប្អូនស្រី ហេតុអ្វី​អឺយរ៉ា​ក៏​ស្អប់​បង បើ​ទុក​អឺយរ៉ា​ជាមាន​ហ្មង ខុស​ម្ដង​អឺយរ៉ា​គួរ​លើកចោល​; . . . ( ហៅថា កាព្យ អឺយរ៉ា ឬ ទំនុក​អឺយរ៉ា ត្រូវដាក់​ពាក្យ អឺយរ៉ា ត្រង់​កន្លែង​បន្ទាប់​ពាក្យ​ទី ២ ឲ្យ​មាន​រាល់​ឃ្លា ) ។ ល ។​

​ស្ទើរកំណើត​

​គុណសព្ទ​

​ដែល​ស្ទើរតែ​នឹងមិន​កើត​, ​ដែល​ធ្វើកើត​ដោយ​ខ្ជីខ្ជា​; ដែល​តិច​ស្ទើរ​ពេក​មិន​ល្មម​ដល់​ការ​
​បើ​ស្ទើរកំណើត​កុំ​ធ្វើ ឲ្យ​គេ​ធ្វើទៅ​អេះ​!; របស់​ស្ទើរកំណើត ( ព​. ​ព​. ) ។​

និបាតសព្ទ​

​ដែល​ស្ទើរតែ​នឹងមិន​កើត​, ​ដែល​ធ្វើកើត​ដោយ​ខ្ជីខ្ជា​; ដែល​តិច​ស្ទើរ​ពេក​មិន​ល្មម​ដល់​ការ​
​បើ​ស្ទើរកំណើត​កុំ​ធ្វើ ឲ្យ​គេ​ធ្វើទៅ​អេះ​!; របស់​ស្ទើរកំណើត ( ព​. ​ព​. ) ។​