​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​សន្ដោស​

(​សន់​-​ដោ​ស​)

​នាមសព្ទ​

( បា​.; សំ​. ស​ន្តោ​ឞ ឬ សំ​តោ​ឞ ) សេចក្ដីត្រេកអរ ,​ពេញចិត្ត ចំពោះ​វត្ថុ​… ជា​របស់ខ្លួន គឺ​បាន​ប៉ុន្មាន​ក៏​ល្មម​ចិត្ត​ត្រឹម​ប៉ុណ្ណោះ មិន​រវះរវាម​, មិន​វាតអាទិ៍ ហួសហេតុ​ឬ​ហួស​ទំនង​
​មាន​សន្ដោស​, ចិញ្ចឹមជីវិត​ដោយ​សន្ដោស ។​
​ខ្មែរ​ប្រើ​ជា កិ​. ឬ គុ​. ក៏មាន : គួរ​សន្ដោស​ទៅ​!; ចិត្ត​សន្ដោស​, ធម៌​សន្ដោស ( ម​. ព​. សន្តុដ្ឋី និង អត់ឱន ក្នុង​ពាក្យ អត់ កិ​. ផង ) ។​

​សទារសន្ដោស​

(​សៈទា​រៈស​ន់​-​ដោ​ស​)

នាមសព្ទ​

( បា​. ) សេចក្ដី​សន្ដោស​ចំពោះ​ភរិយា​របស់ខ្លួន គឺ​ការមិន​រហើររហាយ​ទៅរក​ស្ត្រី​ដទៃ​ក្រៅពី​ភរិយា​របស់ខ្លួន​
​សទារសន្ដោស​ជា​ព្រហ្មចរិយធម៌​មួយ​យ៉ាង របស់​បុរស​អ្នក​នៅ​គ្រប់គ្រង​ផ្ទះ ( ម​. ព​. ព្រហ្មចរិយៈ ផង ) ។​

​បង្សុកូល​

(​ប័ង​-​សុ​កូ​ល ឬ ត​. ទ​. ប័ង​-​ស្កូ​ល​)

​នាមសព្ទ​

(​បា​. បំ​សុ​កូ​ល​) គំនរ​អាចម៍ដី​, គំនរ​ធូលី​ឬអ្វីៗ​ដែល​ប្រឡាក់​, ដែល​សៅហ្មង​ដោយ​អាចម៍ដី​, ដោយ​ធូលី ។ សំពត់​ដែល​គេ​ចោល​លើ​គំនរ​សំរាម​ជាដើម ប្រឡាក់​សៅហ្មង​ដោយ​អាចម៍ដី​, ដោយ​ធូលី​ដែល​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា ទស់​ដោយ​សម្គាល់ថា​ជា​របស់​ឥត​ម្ចាស់ ព្រោះ​គេបោះបង់​ចោល លែង​ត្រូវការ ហើយ​ទាញ​យកមក​ផ្សែផ្សំ ធ្វើជា​ចីវរ​ប្រើប្រាស់ តាម​ពុទ្ធានុញ្ញាត ( ចំពោះតែ​សំពត់ មាន​ព័ណ៌​ស ឬ​លឿង ដែល​ល្មម​យកមក​ជ្រលក់ សម្រួល​ព័ណ៌​បាន​; រាប់​ថា​ជា​សំពត់​ថ្លៃថ្លា​វិសេស សម្រាប់​បព្វជិត​អ្នកមាន​សន្ដោស​ស្ងប់រម្ងាប់ ) ។ លុះដល់​មក​ក្នុងសម័យ​សព្វថ្ងៃនេះ សូម្បី​សំពត់​ដែល​ទាយក​គេ​ពាក់​ឬ​គ្រប​លើ​ក្តារ​មឈូស​ជាដើម គេ​និមន្ត​ឲ្យ​បព្វជិត​ទាញយក​នៅ​ទី​ចំពោះមុខ​គេ ឬ​កំបាំង​ពីមុខ​គេ ក៏​ហៅ សំពត់​បង្សុកូល ដែរ ។ ខ្មែរ​យើង​ប្រើ​តាម​ទម្លាប់​ប្រទេស​, ហៅ​ដំណើរ​ដែល​គេ​និមន្ដ​ភិក្ខុ​សាមណេរ ឲ្យ​ចាប់​កាន់​អំបោះ ឬ​ផ្ទាំង​សំពត់​ដែល​ត​ភ្ជាប់​ពី​សាកសព ឬ​ពី​អដ្ឋិធាតុ​មក​សូត្រធម៌ អនិច្ចា វត សង្ខា​រា​…. ក៏​ហៅ បង្សុកូល ដែរ​; ច្រើន​ប្រើ​ជា កិ​. ឬ គុ​. ថា និមន្ដ​លោក​បង្សុកូល​, ធម៌​បង្សុកូល​; បើ​ក្នុង​ព្រះបរមរាជវាំង ច្រើន​ប្រើពាក្យ​ថា និមន្ដ​លោក​សត្តប្បករណ៍​, ជា​ពាក្យ​ហៅ​ដោយ​កាត់​ខ្លី ក្លាយ​មកពី​ពាក្យ​ថា និមន្ត​លោក​សូត្រ​សត្តប្បករណាភិធម្ម គឺ​និមន្ដ​លោក​សូត្រ​ព្រះ​អភិធម្ម​៧​គម្ពីរ ( ដោយ​សង្ខេប ) ។ ល ។​

​ព្រហ្ម​

(​ព្រំ​)

​នាមសព្ទ​

( បា​.; សំ​. ព្រហ្ម​ន៑ ) សេចក្ដីចម្រើន​; សេចក្ដី​រីកចិត្ត​; សេចក្ដី​ប្រសើរ​; ចំណែក​ចិត្ត​; វេទ​; សីល . . . ។ ទេវតា​ដែល​កើត​នៅ​ព្រហ្មលោក ដោយ​អំណាច​ផល​នៃ​ឈានចិត្ត​
​ព្រះព្រហ្ម​, ទៅ​កើតជា​ព្រហ្ម​, ឋានព្រហ្ម ។​
​មាតាបិតា​ក៏​ហៅថា ព្រហ្ម ( របស់​កូន ) ព្រោះ​មាន​ព្រហ្មវិហារ​ផ្សាយ​ទៅរក​បុត្រ ។ ព្រះសម្មាសម្ពុទ្ធ​និង​ព្រះអរហន្ត​ក៏​ហៅថា ព្រហ្ម ព្រោះ​មាន​ព្រហ្មចរិយធម៌​ដ៏​ប្រសើរ​បំផុត ។ ព្រាហ្មណ៍​ក៏​ហៅថា​ព្រហ្ម ដែរ ព្រោះ​ពួក​ព្រាហ្មណ៍​ប្រកាស​ជំនឿ​ថា ពូជ​ដើម​របស់ខ្លួន​កើត អំពី​ព្រះ​ឱស្ឋ​ព្រហ្ម ។ ល ។ គុ​. ប្រសើរ​, ខ្ពង់ខ្ពស់​, ទូលាយ​…​។ ពាក្យ​នេះ​ច្រើន​ប្រើ​រួម​ចូល​នាំមុខ​នាមសព្ទ​ដទៃ តាម​គួរ​ដល់​ការប្រកប​, ដូច​យ៉ាង​
​ព្រហ្មកាយ​, ព្រហ្មគីតិ​, ព្រហ្មចក្រ​, ព្រហ្មចរិយ​, ព្រហ្មចារី ជាដើម ( ម​. ព​. ទាំងនោះ ) ។​
​ព្រហ្មកាយ ( ព្រះ​ហ្មៈ​–, ឬ ត​. ទ​. ស្រ​. ព្រំ​មៈ​– ) ន ( បា​. ) ពួក​ព្រហ្ម​, ពួក​ព្រហ្ម​នីមួយៗ ។ ព្រហ្មកាយិកទេវតា ឬ ព្រហ្មកាយិកា ទេវតា​ពួក​ព្រហ្ម ឬ​ពួក​ទេវតា​ដែល​កើត​ក្នុង​ព្រហ្មលោក ។ ព្រហ្មគីតិ ( ព្រំ​មៈ​គី​តិ​, ឬ –​គីត ) ន​. ( បា​. ព្រហ្ម “​ព្រហ្ម​” + គី​តិ “​ចម្រៀង​” ) ឈ្មោះ​កាព្យ​មួយ​យ៉ាង មាន​ជើង​៤​គឺ​ក្នុង​មួយ​របះ​មាន​៤​ឃ្លា​, ត្រង់​ឃ្លា​ទី​១​និង​ទី​៣​មាន​៥​ពាក្យ​, ឃ្លា​ទី ២ និង​ទី ៤ មាន ៦ ពាក្យ​
​បទ​ព្រហ្មគីតិ​, ដូចជា : អ្នកមាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​និង​សំប៉ាន ។​
​ព្រហ្មគោល ( ព្រះ​ហ្មៈ​– ឬ ព្រំ​មៈ​– ) ន​. ( សំ​. ) ចក្រវាល​, មណ្ឌល​ចក្រវាល ( ម​. ព​. គោល ផង ) ។ ព្រហ្មចក្រ ( ព្រះ​ហ្មៈ​ច័ក​, ឬ ព្រំ​មៈ​– ) ន​. ( សំ​.; បា​. –​ចក្ក ) ចក្រវាល​; ពុទ្ធសាសនា ។ ព្រហ្មចរិយ​, –​យៈ ឬ ព្រហ្មចារ្យ ( ព្រះ​ហ្មៈ​ចៈ​រ៉ិ​យ៉ៈ ឬ –​ចា​, ឬក៏ ត​. ទ​. ស្រ​. ព្រំ​មៈ​– ) ន​. ( បា​. ព្រហ្មចរិយ​; សំ​. ព្រហ្ម​ច​យ៌ ) បែបបទ​ឬ​សណ្ដាប់ធ្នាប់​របស់​ព្រហ្មចារី​ឬ​ព្រហ្មចារិនី​; ការប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ។ តាមន័យ​ខាង​ពុទ្ធសាសនា​ថា ការ​ឲ្យ​ទាន​, ការ​ខ្វល់ខ្វាយ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល​, ការរក្សា​សីល​៥, ការ​ចម្រើន​ព្រហ្មវិហារ​៤ ការសម្ដែង​ធម៌​ឬ​ណែនាំ​ពន្យល់​ឲ្យ​អ្នកដទៃ​កាន់​អំពើ​សុចរិត​, ការ​វៀរចាក​មេថុនធម្ម​, សេចក្ដី​សន្ដោស​ចំពោះ​ភរិយា​របស់ខ្លួន​, សេចក្ដី​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​ក្នុងការ​កុសល​, ការរក្សា​ឧបោសថសីល​តាម​កាលកំណត់​, អរិយ​មគ្គ​, ព្រះពុទ្ធសាសនា​ទាំងមូល​, អធ្យាស្រ័យ ( ទាំង ១២ យ៉ាងនេះ ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ ( ហៅថា ព្រហ្មចរិយធម៌ ក៏បាន ) ។ ព្រហ្មចរិយធម៌ ( ព្រះ​ហ្មៈ​ចៈ​រ៉ិ​យ៉ៈ​ធ័​រ​, ឬ​ព្រំ​មៈ​– ) មើល​ពាក្យ ព្រហ្មចរិយ ។ ព្រហ្មចារិនី ( ព្រះ​ហ្មៈ​– , ឬ ព្រំ​មៈ​– ) មើល​ពាក្យ​ព្រហ្មចារី ។ ព្រហ្មចារី ( ព្រះ​ហ្មៈ​ចា​រ៉ី ឬ ព្រំ​មៈ​– ) ន​. ( បា​.; សំ​. ព្រហ្ម​ចា​រិ​ន៑ ) អ្នកប្រព្រឹត្ត​ព្រហ្មចារ្យ ។ ពាក្យ​នេះ​, តាម​លិទ្ធ​ព្រាហ្មណ៍ សំដៅយក​អ្នក​ដែល​កំពុង​ហាត់រៀន​វេទ ឬ​អ្នក​ដែល​កំពុង​សិក្សា​លទ្ធិ​សាសនា ឬក៏​កំពុង​ប្រព្រឹត្ត​ធម៌​តាមបែប​សាសនា​; តាម​លទ្ធិ​ពុទ្ធសាសនា សំដៅយក​អ្នកប្រព្រឹត្ត​ព្រហ្មចរិយធម៌​ណាមួយ ឬ​សំដៅ​ចំពោះតែ​អ្នក​ដែល​វៀរ​មេថុនធម្ម​ដោយ​ដាច់ខាត យ៉ាងដូច​បព្វជិត​មាន​ភិក្ខុ​, សាមណេរ​ជាដើម​; តាម​លទ្ធិ​បុរាណ សំដៅយក​កុមារ​ឬ​កុមារី​ដែល​នៅ​លីវ​សុទ្ធសាធ​; ខាង​លទ្ធិ​ខ្មែរ​ដែល​ប្រើ​តាម​ទម្លាប់ ច្រើនតែ​សំដៅយក​កុមារី​ជំទង់​ហៅថា ស្ដ្រី​ព្រហ្មចារី​; តែបើ​តាមបែប​ត្រឹមត្រូវ ព្រហ្មចារី សម្រាប់​ហៅ​បុរស​, ឯ​ស្ដ្រី​ត្រូវ​ហៅ ព្រហ្មចារិនី ( ម​. ព​. ព្រហ្មចរិយ ផង ) ។ ព្រហ្មចារ្យ ( ម​. ព​. ព្រហ្មចរិយ ) ។ ព្រហ្ម​ជាត ឬ –​ជាតិ ( ព្រំ​មៈ​ជាត ) ន​. ឈ្មោះ​ក្បួនហោរ​មួយ​ប្រភេទ​សម្រាប់​មើល​ជតារាសី​មនុស្ស : ក្បួន​ព្រហ្មជាតិ ។ ព្រហ្មញ្ញ ឬ ព្រហ្មណ្យ ( ព្រះ​ហ្ម័​ញ​, ព្រះ​ហ្ម័​ន ឬ ព្រំ​ម័​ញ​, ព្រំ​មុ័​ន ) គុ​. ( បា​. ឬ សំ​. ) ដែល​ជាប់ទាក់ទង​ដោយ​ព្រហ្ម​ឬ​ដែលជា​របស់​ពួក​ព្រាហ្មណ៍ : ល​ទិ្ធ​ព្រហ្មញ្ញ​, សណ្ដាប់​ព្រហ្មញ្ញ​, គម្ពីរ​ព្រហ្មណ្យ ( ប្រើ​ជា ព្រហ្មាណ្យ ក៏បាន ) ។ ព្រហ្មញ្ញសាសនា ( ព្រះ​ហ្ម័​ញ​-​ញៈ​សាសៈ​ន៉ា​, ឬ ត​. ទ​. ស្រ​. ព្រំ​ម៉័​ញ​-​ញៈ​សាស្នា ) ន ( បា​. ព្រហ្មញ្ញ + សាសន ) សាសនា​ដែលមាន​ការជាប់​ទាក់ទង​ដោយ​សេចក្ដី​ប្រកាន់​ជឿថា មហាព្រហ្ម​ជា​អ្នកបង្កើត​ពពួកសត្វ​… ( សាសនា​របស់​ពួក​ព្រាហ្មណ៍ ); សរសេរ​ជា ព្រហ្មញ្ញសាស្នា ក៏មាន ។ ព្រហ្មណ្យ ( ម​. ព​. ព្រហ្មញ្ញ ) ។ ព្រហ្មទណ្ឌ ( ព្រះ​ហ្មៈ​ទ័ន​, ឬ ត​. ទ​. ស្រ​. ព្រំ​មៈ​– ) ន​. ( បា​. ) ដំបង​ព្រហ្ម​, អាជ្ញា​ព្រហ្ម​; អាជ្ញា​ជាន់ខ្ពស់ ។ ឈ្មោះ​ទណ្ឌកម្ម​មួយ​យ៉ាង សម្រាប់​ជំនុំ​សង្ឃ​ក្នុង​ពុទ្ធសាសនា ដាក់ទោស​ដល់​បព្វជិត​ដែល​របឹងរឹងរូស​មិន​កោតខ្លាច​វិន័យ​, មាន​លក្ខណៈ​ត្រូវ​ជំនុំ​សង្ឃ​ហាម​មិន​ឲ្យ​បព្វជិត​ណាមួយ​និយាយ​ស្ដីរក​បព្វជិត​នោះ​ជាដាច់ខាត​, ត្រាតែ​បព្វជិត​នោះ​ដឹងខ្លួន​ហើយ​ទន់​ចិត្ត​អស់​ពុតព្យសន៍ ចូលមក​សូម​លន់តួ​ទើប​ជំនុំ​សង្ឃ​ត្រូវ​លើក​ទណ្ឌកម្ម​នោះ​ចេញ . . . ( ព​. វិ​. ពុ​. ) ។ ឈ្មោះ​ច្បាប់​ដែល​រាជការ​បញ្ញត្ត សម្រាប់​ពិភាក្សា កាត់ទោស​, ពិន័យ​មនុស្ស​ដែល​ប្រព្រឹត្តល្មើស​នឹង​បញ្ញត្តិ​សម្រាប់​ប្រទេស​; ក្រម​ច្បាប់​នោះ​កម្ពុជរដ្ឋ​ហៅថា ក្រមព្រហ្មទណ្ឌ​ខេមរៈ ឬ​ហៅថា ច្បាប់ព្រហ្មទណ្ឌ ក៏បាន ( ម​. ព​. ព្រហ្ម និង ទណ្ឌ​, ទណ្ឌកម្ម ផង ) ។ ព្រហ្មទេយ្យ ( ព្រះ​ហ្មៈ​-​ទៃ​, ឬ​ព្រំ​មៈ​– ) ន​. ( បា​. ) ទាន​ឬ​រង្វាន់​ដ៏​ប្រសើរ​; របស់​ប្រទាន​; រង្វាន់​ដែល​ព្រះមហាក្សត្រ​ទ្រង់​ព្រះរាជទាន​ដល់​អ្នក​ណាមួយ ដោយ​អ្នកនោះ​បានធ្វើ​កិច្ចការ​អ្វីមួយ​ឲ្យ​ពេញ​ព្រះទ័យ​; ក្នុង​រាជ្យ​ពី​ព្រេងនាយ ច្រើនតែ​ប្រោស​ប្រទាន គោ​, ក្របី​, ដំរី​, សេះ​…; ស្រែ​, ស្រុក​, ខែត្រ ឲ្យ​ដាច់​មុខអាករ​ទៅលើ​អ្នកនោះ​, មិន​តោងទាម​ជា​ប្រយោជន៍​ឃ្លាំង​ហ្លួង​ដោយ​ពេញទី​ឡើយ ។ ព្រហ្មធម៌ ( ព្រះ​ហ្មៈ ធ័​រ​, ឬ ព្រំ​មៈ​– ) ន​. ( សំ​.; បា​. ព្រហ្ម​ធម្ម ) ធម៌​ដ៏​ប្រសើរ​; ព្រហ្មវិហារ​; ព្រះពុទ្ធសាសនា ។ ព្រហ្ម័ន ឬ ព្រហ្មាន ន​. ព្រហ្ម ( ម​. ព​. ព្រហ្ម ) ។ ព្រហ្មលោក ( ព្រះ​ហ្មៈ​– ឬ ព្រំ​មៈ​– ) ន​. ( សំ​. បា​. ) លោក​ជាទី​នៅ​នៃ​ពួក​ព្រហ្ម​, ឋានព្រហ្ម ។ ព្រហ្មវិមាន ( ព្រះ​ហ្មៈ​–, ឬ ព្រំ​មៈ​– ) ន​. ( សំ​. បា​. ) វិមាន​នៃ​ព្រហ្ម ។ ព្រហ្មវិហារ ( ព្រះ​ហ្មៈ​វិហា​, ឬ ព្រំ​មៈ​– ) ន​. ( បា​. ) ធម៌​ជាទី​នៅ​នៃ​ព្រហ្ម​, ធម៌​ជា​លំនៅ​នៃ​ចិត្ត​ដ៏​ប្រសើរ​; មាន​៤​យ៉ាង​គឺ ១- មេត្តា ផ្សាយ​សេចក្ដី រាប់អាន​ទៅរក​សព្វ​សត្វ​; ២- ករុណា ផ្សាយ​សេចក្ដី​អាណិត​ទៅរក​សព្វ​សត្វ​; ៣- មុទិតា ផ្សាយ​អំណរ​ទៅរក​សព្វ​សត្វ​ដែល​បាន​សេចក្ដីសុខ​ចម្រើន គឺមាន​អំណរ​នឹង​គេ​បាន​សុខ​ចម្រើន​; ៤- ឧបេក្ខា ផ្សាយ​សេចក្ដី​ស្មោះស្មើ​ទៅរក​សព្វ​សត្វ ។ ព្រហ្មសូត្រ ( ព្រះ​ហ្មៈ​សូត​, ឬ ព្រំ​មៈ​– ) ន​. ( សំ​. ) អំបោះ​ដ៏​ប្រសើរ គឺ​អំបោះ​មង្គល​ក្នុង​យញ្ញពិធី ឬ​អំបោះ​ដែល​ប្រសិទ្ធី ជា​មង្គល​សម្រាប់​ពាក់​សីសៈ ឬ​សៀត​ត្រចៀក ស្ពាយឆៀង​ជាដើម ( តាម​លទ្ធិព្រាហ្មណ៍ ) ។ ព្រហ្មា ( ព្រះ​ហ្មា​, ឬ ព្រំ​មា ) ន​. (​បា​. < ព្រហ្ម ) ព្រហ្ម ( ព​. កា​. ) ។ ព្រហ្មាណ្យ ( ព្រះ​ហ្មា​ន ឬ ព្រំ​– ) មើល​ពាក្យ​ព្រហ្មញ្ញ និង ព្រហ្មាណ្យ ។ ព្រហ្មាធិបតី ( ព្រះ​ហ្មា​ធិ​ប៉ៈ​ដី​, ឬ ព្រំ​មា​– ) ន​. ( បា​. –​ប​តិ ) ព្រហ្ម​ជា​អធិបតី គឺ​ព្រហ្ម​ដែលជា​ចម្បង ជាង​អស់​ពួក​ព្រហ្ម ( ហៅថា ព្រ​ហិ្ម​ន្ទ​, ព្រ​ហេ្ម​ន្ទ្រ​, ព្រ​ហេ្ម​ស្វរ៑ ក៏បាន ) ។ ព្រហ្មាស្ត្រ ( ព្រំ​មាស ) ន​. ( សំ​. ក្ល​.; សំ​. < ព្រហ្ម​ន៑ + ឝ​ស្ត្រ “​សស្ដ្រា​នៃ​ព្រហ្ម ឬ សស្ដ្រា​ដ៏​ប្រសើរ​” ) ឈ្មោះ​សរ​ដ៏​វិសេស មួយ​ប្រភេទ : សរ​ព្រហ្មាស្ត្រ ( មាននិយាយ​ក្នុង​រឿង​រាមាយណៈ ) ។ ព្រហ្មិន្ទ ឬ ព្រហ្មេន្ទ្រ ( ព្រះ​ហ្មិ​ន​, –​ហ្មេ​ន​; ឬ ព្រំ​មិន​, –​មេន ) មើល​ពាក្យ​ព្រហ្មាធិបតី ( ព​. កា ) ។ ព្រ​ហ្មេ​ស្វរ៑ ( ព្រះ​ហ្មេ​ស​, ឬ ព្រំ​មេស ) មើល​ពាក្យ ព្រហ្មាធិបតី ( ព​. កា​. ) ។​

លាកុដិក​

(—​ដិ​ក ឬ —​កៈ​)

​នាមសព្ទ​

(​សំ​.) អ្នកបម្រើ​; បើ​ស្ត្រី​ជា លាកុដិកា (​ព​. កា​.)
​លាកុដិក ផឹក​ស្រវឹង មិនដឹង​ខ្លួន​, តែ​គាប់​ជួន កុដិ​កា ជួយ​ដោះស្រាយ​, ឲ្យ​ផុត​ទោស ដោយ​សន្ដោស នៃ​ចៅហ្វាយ​, ដែល​លោក​ស្រាយ មិន​ប្រកាន់ បាន​រួចខ្លួន ។​
​លាកុដិកា លុប លា ចេញ ទុក​ត្រឹមតែ កុដិ​កា ហៅថា អាទិលុប​, ដូច ឧបាសក​> បាសក ដែរ ។​