ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ពង្វាង​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​វាង​
​ពង្វាងផ្លូវ ។​

គេចកែ​

​កិរិយាសព្ទ​

​កែ​ពង្វាង​
​គាត់​ជំពាក់​ប្រាក់​ខ្ញុំ ៣០ រៀល ៥ ឆ្នាំ​ហើយ ឥឡូវ​គេចកែ​ថា​គាត់​បាន​សង​អស់ហើយ (​ម​. ព​. កែ​) ។​

ជំនានីស​

​កិរិយាសព្ទ​

​មិន​ឲ្យ​ជំនា​, ឈ្នានីស​គេ គឺ​ពង្វាង​បង្វែរ​កាត់លាភ​កាត់​ប្រយោជន៍​គេ ។​

​បញ្ចៀស​

កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ចៀស​, បង្វែង​ឲ្យ​ចៀស​; ពោល​ពាក្យ​កៀសនាយកៀសអាយ​ឲ្យ​ចៀស​មិន​ឲ្យ​ចំ ។ បញ្ចៀស​វាសវាង និយាយ​បញ្ចៀស​វាស​បញ្ឆិត​ពង្វាង​មិន​ឲ្យ​ចំ ។​

​វាស​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​មាន​លំនាំ​, ឲ្យ​មាន​រាង​, ឲ្យ​មាន​ទ្រង់​, ឲ្យ​មាន​បែប​; គូស​ឬ​គូសព្រាង​
​វាសក្បាច់​, គូរវាស​, វាសវង់ ។​
​លើកដៃ​ឬ​ជើង​ផាត់​ចេញ​ឬ​ចូល​
​វាសដៃ​, វាសជើង ។​
​វាសគំនិត បញ្ចេញ​គំនិត​ឲ្យ​មាន​ទំនង​លំ​អាន​ទុកជាមុន ។ វាសវាង និយាយ​បញ្ឆិតបញ្ឆៀង​ពង្វាង​នាយអាយ​
​និយាយ​វាសវាង​, បញ្ចៀស​វាសវាង​, សម្ដី​វាសវាង ។​
​វាសសម្ដី បញ្ចេញ​សម្ដី​វាស​យក​ផ្លូវ​យក​ដំណើរ​,​និយាយ​យក​កម្ពស់​
​វាសសម្ដី​ឡើង​ខ្ពស់​ដូច​មេឃ ។​
​វាសឡើង តាំង​ផ្ដើមនិយាយ​ឡើង​
​វាសឡើង​យក​ត្រូវតែ​ខាង​ខ្លួន ។ ល ។​